ខឹងចិត្តមិត្តស្រីសុំបែក ខាងប្រុសបង្កៃគ្រាប់បែកបង្កប់ក្នុងឡាននាង ចង់បំផ្ទុះនាងឲ្យស្លាប់

ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានប៉ូលីសសង្ស័យថាបានយកគ្រាប់បែកដៃដាក់ក្នុងចូលរថយន្ដរបស់អតីតមិត្តស្រីរបស់គេ បន្ទាប់ពីបុរសខាងលើខឹងនាងចោទប្រកាន់រូបគេថាក្បាត់ចិត្តនាង។ គិលានុបដ្ឋាយិកាម្នាក់មកឈ្មោះទីក្រុង​ Kaper ត្រូវបានអតីតមិត្តប្រុសរបស់នាងយកគ្រាប់បែកដៃទៅដាក់ក្នុងរថយន្ដរបស់នាង បន្ទាប់ពីបុរសរូបនោះត្រូវមិត្តស្រីគេចោទប្រកាន់ថាបានក្បាត់ចិត្តនារីជាមិត្តស្រី។

យោងតាមសារពត៌មាន Chinapress បានអោយដឹងថា៖ កាលពីរាត្រីយប់ថ្ងៃសៅរិ៍ នាងបានបើករថយន្ដរបស់នាងដូចសព្វដងចេញពីកន្លែងធ្វើការទៅផ្ទះ ស្រាប់តែបើកបរបន្ដិចនាងបានលឺសម្លេងផ្ទុះចេញពីរថយន្ដរបស់នាង​ ហើយនាងក៏ឈប់រថយន្ដដើម្បីរកប្រភពសម្លេងនៃការផ្ទុះនោះ។ នាងបានហៅពូរបស់នាងមកជួយមើល ស្រាប់តែប្រទះឃើញវត្ថុម្យ៉ាងដែលស្រដៀងនឹងគ្រាប់បែក។ ភ្លាមៗនោះនាងក៏បានរាយការណ៍ប្រាប់ប៉ូលីសអំពីហេតុការណ៍នេះ។ គ្រាប់បែកខាងលើត្រូវបានអតីតមិត្តប្រុសរបស់នាងយកទៅបង្កប់នៅក្នុងចំណតចតឡាននៅក្នុងមន្ទីរពេទ្យ Clinic ដែលនាងធ្វើការ។​ នាងបានសង្ស័យថាអ្នកដែលដាក់គ្រាប់បែកនោះគឺជាអតីតមិត្តប្រុសរបស់នាងដែលមានអាយុ៣១ឆ្នាំ ពួកគេទាំងពីរបានស្រឡាញ់គ្នារយៈពេល៧ឆ្នាំ ពួកគេទាំងពីរបានបែកគ្នាដោយសារតែបុរសជាជនសង្ស័យបានក្បាត់ចិត្តនាង។ ពេលនេះប៉ូលីសកំពុងតែតាមស្វែងរកចាប់ខ្លួនជនសង្ស័យដែលបានដាក់គ្រាប់បែកដៃនេះ៕

COMMENTS