សូមប្រយ័ត្ន! ក្មេងតូចម្នាក់ក្រហាយដៃផង ពងបែកពេញដៃផង ដោយសារតែប៉ះផ្កានេះ

មានផ្កាជាច្រើនប្រភេទដែលអាចផ្តល់ក្លិនក្រអូប និងភាពស្រស់ស្អាតគួរជាទីពេញចិត្ត តែមិនប្រាកដថាផ្ការទាំងនោះ សុទ្ធតែមានសុវត្តិភាពគ្រប់គ្រាន់សម្រាប់យើងបេះយកមកកាន់ ឬក៏ប៉ះពាល់វានោះទេ។ ជាក់ស្តែងនៅក្នុងប្រទេសអង់គ្លេសមានផ្កាមួយប្រភេទ ដែលមានគ្រោះថ្នាក់បំផុតនៅក្នុងរដូវក្តៅនេះ។ ផ្កានេះមានឈ្មោះថាជាភាសាអង់គ្លេស ថា Giant Hogweed ។

ផ្កានេះអាចបង្កឲ្យស្បែករបស់មនុស្សក្តៅ រលាក និងមានពងបែកលើដៃធំៗ។ ជាក់ស្តែង កុមាររីម្នាក់ដែលមានឈ្មោះថា Lauren Fuller អាយុ១០​ឆ្នាំ បានដើរកំសាន្តនៅតាមមាត់ទន្លេ ហើយក៏ប្រទះឃើញផ្កានេះដោយចៃដន្យ។ ដោយមានចិត្តស្រលាញ់នាងក៏បាននៅកាន់លេងផ្កានេះក្នុងរយៈពេលប្រហែល២៤ម៉ោង ក្រោយមក ស្រាប់តែដៃរបស់នាងចាប់ផ្តើមក្រហាយ និងមានពងបែកធំៗនៅលើដៃ(ដូចនៅក្នុងរូបភាព)។ ក្រោយពីបានទៅដល់មន្ទីរពេទ្យ ទើបខាងវេជ្ជបណ្ឌិតបានប្រាប់ថា បញ្ហានេះបានកើតឡើងដោយសារតែនាងបានប៉ះពាល់ជាមួយនឹងរុក្ខជាតិខាងលើនេះ។ ខាងវេជ្ជបណ្ឌិតបានផ្តាំផ្ញើរដែរថា ក្នុងរដូវក្តៅនេះសូមកុំប៉ះពាល់រុក្ខជាតិ ដែលលោកអ្នកមិនស្គាល់ច្បាស់ ជាពិសេសផ្កាខាងលើនេះតែម្តង ព្រោះវាអាចធ្វើឲ្យលោកអ្នកមានបញ្ហាស្បែកដូចករណីក្មេងស្រីតូច​ ម្នាក់នេះអីចឹង៕

ដោយ៖ ភក្តី

ប្រភព៖mirror

 

COMMENTS