សាហាវខ្លាំងណាស់! សម្លាប់ទាំងគ្រួសារម្តងម្នាក់ៗ សូម្បីតែកូនក្មេងក៏មិនលើកលែងដែរ

ប្រទេសថៃ៖ គ្រួសារមួយក្រុមនៅក្នុងប្រទេសថៃត្រូវបានខ្មាំងកាំភ្លើងសម្លាប់ចោលរង្គោលមួយគ្រួសារ។ ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្ត Krabi ប្រទេសថៃ។ មនុស្ស៨នាក់ត្រូវបានខ្មាំងកាំភ្លើងបាញ់សម្លាប់នៅក្នុងហេតុការណ៍មានប្រុស៣នាក់​​ និងស្រី៥នាក់។ ខ្មាំងកាំភ្លើងបានមករង់ចាំគ្រួសារជនរងគ្រោះតាំងពីម៉ោង៣រសៀលថ្ងៃច័ន្ទមកម្លេះ លុះនៅយប់ម៉ោង៨ថ្ងៃដដែលគ្រួសារជនរងគ្រោះបានមកដល់ ហើយខ្មាំងកាំភ្លើងបានស្ទះចូលទៅបាញ់សម្លាប់គ្រួសារជនរងគ្រោះចោលទាំងអស់តែម្ដង នៅម៉ោង៩ថ្ងៃដដែលខ្មាំងកាំភ្លើងបានចាកចេញពីផ្ទះរបស់ជនរងគ្រោះ។

តាមសម្ដីប៉ូលីសបានប្រាប់អោយដឹងថា៖ ខ្មាំងកាំភ្លើងបានកុហកអ្នកភូមិថាខ្លួនគឺជាមន្រ្ដីសន្ដិសុខការពារសុវតិ្ថភាពអ្នកភូមិ ហើយខ្មាំងកាំភ្លើងបានបន្ដទៀតថា ពួកគេនឹងឆ្មក់ចូលផ្ទះរបស់ជនរងគ្រោះព្រោះនៅក្នុងផ្ទះនោះមានរបស់ខុសច្បាប់។ ប៉ូលីសបានសុើបអង្កេតតាមកាមេរ៉ាសុវតិ្ថភាពបានអោយឃើញថា ជនសង្ស័យបានបន្សល់ទុកស្លោកស្នាមក្រយៅដៃ និងដានផ្សេងទៀតដែលនៅសេសសល់។ ករណីនេះប៉ូលីសមិនទាន់ដឹងថាមកពីមូលហេតុអ្វីទេ ប៉ូលីសសង្ស័យថាមកពីរឿងគំនុំ។ ពេលនេះប៉ូលីសកំពុងតែសុើបអង្កេតជាបន្ទាន់ដើម្បីវែកមុខជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់។

បុត្រ

ខ្មែរណូត

ប្រភព៖ Bangkokpost

COMMENTS