សាហាវហួស! Dell នឹងផលិត Laptop ម៉ូដែលថ្មីរបស់ខ្លួនជាលើកដំបូងដែលមានបំពាក់មកជាមួយនឹងមុខងារ wireless charging

ជាការពិតណាស់ ម៉ូដែល 2-in-1 laptop របស់ក្រុមហ៊ុន Dell ទើបតែត្រូវបានប្រកាសចេញលក់នាពេលថ្មីៗនេះ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ Laptop នេះគឺមុខងារ wireless charging ដែលនេះគឹជាលើកទីមួយហើយដែលក្រុមហ៊ុន Dell សម្រេចធ្វើបែបនេះ។

គួរបញ្ជាក់ផងដែរថា Laptop នេះគឺមានលក្ខណៈពិសេសមួយ ដោយវាអាចប្រែខ្លួនទៅជាថេបប្លេតក៏បាន និង Laptop ក៏បានដែរ។ ដោយឡែក សម្រាប់តម្លៃវិញគឺវាអាចនឹងថ្លៃបន្ដិចហើយ គឺរហូតដល់ទៅ $1,200ឯណោះ។ លើសពីនេះទៅទៀត សម្រាប់ការប្រើប្រាស់កុំព្យូទ័រនេះជាលក្ខណៈថេបប្លេត នោះវានឹងមិនអាចដំណើរការមុខងារ wireless charging បានទេ។ ដូជនេះ អ្នកប្រើប្រាស់តម្រូវឲ្យប្រើឧបករណ៍សាកថ្មជំនួសវិញ។

2-in-1 laptop នេះត្រូវបានក្រុមហ៊ុន Dell ដាក់ឈ្មោះឲ្យថា Latitude 7285 ដែលមានតម្លៃចាប់ពី $1,200ឡើងទៅ។ មិនតែប៉ុណ្ណោះ កុំព្យូទ័រនេះត្រូវបានបំពាក់មកជាមួយនឹង Core-i5-7Y54 និងមានទំហំអង្គផ្ទុកទិន្នន័យ 128GB។ សម្រាប់ RAM វិញគឺមានទំហំ​ 8GB និងមានអេក្រង់ទំហំ 12អ៊ីញ។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS