អស់ទាស់! ធ្លាប់តែឃើញគេច្រលំអាយុស្រីៗ ដែលក្មេងជាងវ័យ ក្រឡេកមកនាំគ្នាទាយអាយុរបស់ក្មេងប្រុសម្នាក់នេះម្ដងមើល៍

ក្មេងប្រុសវ័យ ២៣ ឆ្នាំម្នាក់បានធ្វើឲ្យមនុស្សជាច្រើនលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលដោយសារតែមុខមាត់មិនសមនឹងអាយុរបស់គេ។ ខណៈពេលដែលមានមនុស្សមួយចំនួនដែលមានសម្រស់ក្មេងជាងវ័យ Tomas Vyacheslav Czech ដែលរស់នៅទីក្រុង  Zagreb ប្រទេស Croatia ហាក់ដូចជាមានភាពចម្លែកជាងគេបន្តិច ដោយសារតែរូបរាងតូចរបស់គេ និងមុខមាត់ជាមួយនឹងសម្លេងដែលធ្វើឲ្យគ្រប់គ្នាគិតថាគេមានវ័យត្រឹមតែ ១៣ឆ្នាំប៉ុណ្ណោះ ទាំងដែលការពិតគឺគេមានអាយុដល់ទៅ ២៣ឆ្នាំទៅហើយ។

បើតាមប្រភព Bored Panda បានឲ្យដឹងថា Tomas មានបញ្ហាខួរក្បាល ដែលរារាំងការលូតលាស់នៃរាងកាយបែបនេះ។ ជម្ងឺមួយនេះ បានធ្វើឲ្យគេមានបញ្ហាជាច្រើន ដែលគេត្រូវយកអត្តសញ្ញាណប័ណ្ណ គ្រប់ពេលដែលគេទៅទិញបារី រឺស្រាជាដើម។ តែទោះបីជាយ៉ាងណា ក៏ Tomas ទទួលបានគុណសម្បត្តិមួយចំនួនដែរ ដោយសារតែពេលនេះគឺគេត្រូវបានអញ្ជើញឲ្យចូលរួមសម្ដែងក្នុងរឿង Game of Thrones ទៀតផង៕

ប្រភព៖ kapook 

 

COMMENTS