នាប៉ុន្មានខែខាងមុខនេះទៀត Facebook Messenger នឹងបន្ថែមការផ្សព្វផ្សាយពានិជ្ជកម្ម

កុំភ្ញាក់ផ្អើលអីប្រសិនបើអ្នកកំពុងប្រើប្រាស់កម្មវិធី Messenger សុខៗស្រាប់តែលោតការផ្សព្វផ្សាយពានិជ្ជកម្មចេញមក ព្រោះមិនប៉ុន្មានខែទៀតទេ ក្រុមហ៊ុន Facebook នឹងដាក់បញ្ចូលមុខងារនេះហើយ។ ដោយឡែក កាលដែលក្រុមហ៊ុន Facebook សម្រេចធ្វើបែបនេះ ព្រោះក្រុមហ៊ុនមានបំណងពង្រីកបន្ថែមការផ្សព្វផ្សាយពានិជ្ជកម្មរបស់ខ្លួននៅទូទាំងពិភពលោកតែម្ដង។ លើសពីនេះទៅទៀត មួយចំនួនតូចនៃអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Messenger នឹងឃើញការផ្សព្វផ្សាយពានិជ្ជកម្មនេះ នាចុងខែកក្កដា។

គួរបញ្ជាក់ផងដែរថា មុខងារការផ្សព្វផ្សាយពានិជ្ជកម្មនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នករកស៊ី ក៏ដូចជាម្ចាស់ជំនួញ និងក្រុមហ៊ុនធំៗ ទាក់ទងទៅនឹងការបង្ហាញផលិតផល និងសេវាកម្មខ្លួន។ មិនតែប៉ុណ្ណោះ នៅពេលការផ្សព្វផ្សាយពានិជ្ជកម្មត្រូវបានបញ្ចប់ អ្នកផ្សាយពាណិជ្ជកម្មទាំងអស់នៅក្នុងពិភពលោកនឹងអាចទិញផលិតផលទាំងនោះបានតាមរយៈ Messenger ផងដែរ។ ហើយអ្វីដែលសំខាន់នោះគឺ អ្នកប្រើប្រាស់កម្មវិធី Messenger ទាំងអស់នឹងបានឃើញការផ្សព្វផ្សាយពានិជ្ជកម្មទាំងនោះផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS