ស្វែងយល់ពីក្រុមឈាម O ក្នុងអត្ថបទនេះអាចជួយជីវិតអ្នកបាន

តាមការសិក្សាបានរកឃើញថាអ្នកដែលមានក្រុមឈាម O មានលក្ខណៈពិសេសដូចខាងក្រោមនេះ៖

+ ក្រុមឈាម O អាចបញ្ចូលទៅកាន់អ្នកដែលមានក្រុមឈាមផ្សេងៗទៀតបានទាំងអស់ ដោយគ្មានផលប៉ះពាល់អ្វីនោះទេ។

+ អ្នកដែលមានក្រុមឈាម O មានលក្ខណៈខុសពីក្រុមឈាមដទៃមួយគឺ ធន់នឹងជំងឺទូទៅជាងអ្នកមានក្រុមឈាមផ្សេងទៀត។

+ អ្នកមានក្រុមឈាម O មានសមត្ថភាពជាអ្នកដឹងនាំ ថាមពលរឹងមាំ សមត្ថភាពផលិត និងសមត្ថភាពផ្តោតអារម្មណ៍តាំងពីកំណើត។

+ យ៉ាងណាក៏ដោយអ្នកមានក្រុមឈាម O ក៏អាចប្រឈមទៅនឹងជំងឺមួយចំនួនផងដែរដូចជា បញ្ហាក្រពេញទីរ៉ូអ៊ីត កង្វះជាតិដែក បញ្ហាអ័រម៉ូន និងដំបៅក្រពះ។

+ អ្នកដែលមានក្រុមឈាម O ជាមនុស្សដែលការទទួលខុសត្រូវខ្ពស់ មានសណ្ដាប់ធ្នាប់ ហ្មត់ចត់ជាក់ស្តែងនិងត្រឹមត្រូវនិយម។

+ នៅពេលមានបញ្ហាស្ត្រេសអ្នកដែលមានក្រុមឈាម O​ ងាយនឹងកើតមានកំហឹងណាស់។ ហើយកំហឹងទាំងនេះអាចជំរុញឲ្យពួកគេធ្វើអ្វីដោយខ្វះការពិចារណា។

+ អ្នកដែលមានក្រុមឈាម O មិនគួរទទួលទានភេសជ្ជៈដែលមានជាតិអាហ្វេអ៊ីនច្រើន និងស្រានោះទេ ព្រោះពួកគេនឹងមានប្រតិកម្មនឹងសារធាតុទាំងនេះណាស់៕

សេម
ខ្មែរណូត
ប្រភព៖ naturalcureshouse

COMMENTS