ដូចខ្វះកន្លែង! នាំគ្នារួមភេទនៅទីសាធារណៈ ត្រូវប៉ូលីសសចាប់បានបណ្តេញចេញពីប្រទេសចិន ឈប់ឲ្យជាន់ដីចិន

ចិន៖ បុរសជនជាតិអេស្ប៉ាញម្នាក់ត្រូវបានគេបណ្តេញចេញពីប្រទេសចិន ប​ន្ទាប់ពីគាត់បានរួមភេទជាមួយនឹងស្រ្តីជនជាតិចិនម្នាក់នៅទីសាធារណៈ។ បុរសមកពីអេស៉្បាញរូបនេះមានឈ្មោះថា Davit អាយុ២៥ឆ្នាំ បានមកលេង និងរស់នៅក្នុងប្រទេសចិនមួយរយៈហើយ។ ចំណែកឯស្រ្តីជាដៃគូវិញមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា នាងជាជនជាតិចិន។

ក្នុងថ្ងៃកើតហេតុគូស្នេហទាំងពីរនាក់នេះបានស្រវឹងស្រា និងនាំគ្នាទៅរួមភេទនៅលើផ្លូវមួយខ្សែរ ស្ថិតនៅក្នុងក្រុង Chengdu  ភាគខាងត្បូងនៃប្រទេសចិន។ អ្នកដំណើរជាច្រើនបានប្រាប់ពួកថា ទៅរកបន្ទប់នៅក្បែរនេះ ដើម្បីរួមភេទតាមសប្បាយទៅ កុំមកធ្វើសកម្មភាពបែននេះនៅកន្លែងសាធារណៈអី វាមិនសមនោះទេ។ តែយ៉ាងណាក្តីពួកគេមិនព្រមស្តាប់ឡើង ហើយពួកគេនៅតែបន្តរួមភេទដោយមិនខ្វល់ពីអ្នកណាទាំងអស់។ បន្តិចក្រោយមក ប៉ូលិសបានមកទល់ និងបាននាំខ្លួនពួកគេទៅកាន់ស្ថានីប៉ូលិសដើម្បីធ្វើការសាកសួរ និងអប់រំ។

នៅមុខប៉ូលិស ស្ត្រីជនជាតិចិនបានសារភាពថា នាងពិតជាបានរួមភេទជាមួយដៃគូនាងពិតមែន។ ចំណែកឯបុរសអេស៉្បាញវិញស្ថិតក្នុងស្ថានភា​ពស្រវឹងជោគ និងបានត្រឹមតែឆ្លើយថា ខ្ញុំអត់ដឹងអីទេ។ សូមបញ្ជាក់ជូនថា សកម្មភាពខាងលើនេះគឺជាការ បំពាន់លើច្បាប់របស់ប្រទេសចិនទាំងស្រុងតែម្តង៕

 

ភក្តី

ប្រភព៖ shanghaiist

 

COMMENTS