McGregor ជួបជាមួយ Floyd ក្នុងសន្និសីតកាសែតពាក់អាវធំបង្កប់ន័យទៀត ទាល់តែមើលជិតទើបដឹង

សហរដ្ឋអាមេរិក៖ បន្ទាប់ពីកំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានជួបគ្នាជាមួយហ្នឹងកំពូលអ្នកប្រយុទ្ធ Conor McGregor នៅក្នុងឆាកក្នុងរដ្ឋ Los Angeles រួចមក រឿង៥យ៉ាងដែលយើងគួរតែដឹងក្រោយពេលពួកគេទាំងពីរនាក់នេះជួបគ្នា។ ការជួបគ្នានេះ គឺជាការជួបគ្នាលើកចុងក្រោយមុនការប្រកួតរបស់ពួកគេទាំងពីរបានមកដល់។ រឿងទាំង៥យ៉ាងដែលគួរដឹងក្រោយពេលពួកគេជួបគ្នានេះគឺ៖

១. អាវធំរបស់ McGregor មានន័យថា F*** You៖ តើអាវធំរបស់កំពូលអ្នកប្រយុទ្ធ McGregor មានរូបរាងដូចម្ដេច? អាវធំរបស់អ្នកប្រយុទ្ធ McGregor នៅពេលដែលមើលជិតសុទ្ធតែអក្សរ F*** You។

២. ពេលវេលានៃសន្និសីតកាសែតចាប់ផ្ដើម៖ ពួកគេទាំងពីរបានប្រឈមមុខដាក់គ្នា ហើយ McGregor បានរាំឌឺអ្នកប្រដាល់មិនដែលចាញ់ Floyd នៅលើវេទិកាសន្និសីតកាសែត។

៣. McGregor និង Floyd បានព្យាការលទ្ធផលនៃការប្រកួតរបស់ពួកគេរៀងៗខ្លួន៖ McGregor និយាយថា៖ រូបគេនឹងផ្ដួល Floyd អោយសន្លប់នៅក្នុងទឹកទី៤។ ហើយ Floyd បាននិយាយទៅវិញហើយ៖ រូបគេនឹងផ្ដួល McGregor នៅថ្ងៃទី ២៦ ខែសីហា ខាងមុខ។

៤. ការសម្លឹងមើលមុខគ្នាលើកទីពីរមានភាពខ្លាំងខ្លាជាងមុន៖ អ្នកប្រយុទ្ធទាំងពីរបាននិយាយតទល់គ្នាមុខវេទិកាសន្និសីតកាសែត ប៉ុន្ដែពួកគេទាំងពីរនិយាយដាក់គ្នាសុទ្ធតែពាក្យប្រមាថគ្នា។

៥. មនុស្សជាច្រើនចូលចិត្ត McGregor ច្រើនជាង Floyd​៖ រឿងដែលជាក់ស្ដែងនៅក្នុងសន្និសីតកាសែតនេះ គឺអ្នកដែលចូលរួមសន្និសីតកាសែតនេះភាគច្រើនគឺស្រែកគាំទ្រកំពូលអ្នកប្រយុទ្ធ McGregor ផ្ដួលកំពូលអ្នកប្រដាល់ Floyd។

បុត្រ

ខ្មែរណូត

ប្រភព៖​​ Mirror

COMMENTS