សិស្សថ្នាក់ទី១២នៃវិទ្យាល័យបាក់ទូកចង.កសម្លាប់ខ្លួនដោយសារតូចចិត្តរឿងរៀនខ្សោយ ខណៈថ្ងៃប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់

ភ្នំពេញ៖ ក្មេងប្រុសអាយុ១៩ឆ្នាំម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចង.កសម្លាប់ខ្លួននៅចង្ក្រានបាយផ្ទះជួលបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះជួលផ្ទះកើតហេតុនៅជាមួយបងប្អូន៨នាក់ ហើយមុនថ្ងៃកើតហេតុបងប្អូនបានស្តីបន្ទោសជនរងគ្រោះអោយខំប្រឹករៀនព្រោះជនរងគ្រោះរៀនខ្សោយ និងជិតដល់ថ្ងៃប្រឡង ធ្វើអោយជនរងគ្រោះមានការតូចចិត្តទើបសម្រេចចិត្តធ្វើអត្តឃាតតែម្តង។ ជនរងគ្រោះខាងលើមានឈ្មោះ សុខ ភារម្យ អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក មានស្រុកកំណើតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្តីជំនាញបានចុះទៅទីតាំកើតហេតុដើម្បីធ្វើការពិនិត្យ និងធ្វលកោសល្យវិច្ច័យលើសាកសព បញ្ជាក់អោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនពិតមែន។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

 

COMMENTS