រាត្រីទឹកឃ្មុំក្លាយជាទឹកខ្មេះ បន្ទាប់ពីគូស្នេហ៍មួយគូប្រទះឃើញកាមេរ៉ាបង្កប់នៅក្នុងបន្ទប់ជួលរបស់ពួកគេ

ប្រទេសជប៉ុន៖ គូស្នេហ៍ជនជាតិកូរ៉េខាងត្បូងមួយគូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពួកគេបានរកឃើញកាមេរ៉ាបង្កប់នៅក្នុងប្រអប់បន្លឺសម្លេងពេលមានអគ្គីភ័យក្នុងបន្ទប់ផ្ទះជួលរបស់គេ។ គូស្នេហ៍មួយគូនេះបានធ្វើដំណើរកំសាន្ដទៅកាន់ប្រទេសជប៉ុនហើយពួកគេទាំងពីរនាក់បានជួលផ្ទះមួយកន្លែងដើម្បីស្នាក់នៅ នៅក្នុងដំណើរកំសាន្ដរបស់ពួកគេនេះ។ នៅក្នុងយប់មួយ ពួកគេទាំងពីរនាក់បានឃើញបន្លឺពណ៌បៃតងតូចមួយចេញពីប្រអប់បន្លឺសម្លេងអគ្គីភ័យ ហើយពួកគេទាំងពីរនាក់ដំបូងក៏មិនសូវចាប់អារម្មណ៍ ដល់ពេលពួកគេគិតយូរៗទើបដឹងថាពន្លឺពណ៌បៃតងនោះគឺជាកាមេរ៉ាសុវត្ថិភាពដែលគេបង្កប់។

គូស្នេហ៍ខាងលើបានសរសេរអំពីហេតុការណ៍នេះបង្ហោះចូលក្នុងបណ្ដាញទំនាក់ទំនងសង្គម៖ រាត្រីទឹកឃ្មុំក្លាយជាទឹកឃ្មេះ បន្ទាប់ពីពួកគេទាំងពីរបានរកឃើញកាមេរ៉ាបង្កប់នៅក្នុងបន្ទប់ជួលរបស់ពួកគេ។ ពួកគេបានរកឃើញ Memory Card SD មួយនៅក្នុងប្រអប់បន្លឺសម្លេងអគ្គីភ័យខាងលើ ហើយនឹងរកបានវីដេអូជាច្រើនដែលកាមេរ៉ានេះបានលួចថតសកម្មភាពមនុស្សដទៃទៀតដែលជួលបន្ទប់នេះ។ គូស្នេហ៍មួយគូខាងលើបានសម្រេចទៅរាយការណ៍ហេតុការណ៍នេះប្រាប់ស្ថានទូតកូរ៉េខាងត្បូងដែលប្រចាំការនៅក្នុងប្រទេសជប៉ុនអំពីហេតុការណ៍។ ហើយពួកគេទាំងពីរបានសម្រេចចិត្តទៅប្ដឹងប៉ូលីសដើម្បីអោយប៉ូលីសធ្វើការសុើបអង្កេតលើការដាក់កាមេរ៉ាបង្កប់នេះ។

បុត្រ

ខ្មែរណូត

ប្រភព៖ Nextshark

COMMENTS