ក្មេងតូចៗកំពុងក្លាយជាឧបករណ៍ ដែលពួកជួញដូរគ្រឿងញៀនប្រើប្រាស់ឲ្យចែកចាយគ្រឿងញៀន

ភ្នំពេញ៖ កាលពីវេលាម៉ោង០៣ និង២០នាទីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ កំលាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុម ទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ រាជធានីភ្នំពេញ។

ការប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានអនិតិជន ឈ្មោះ សាយ ចាប ហៅ ចាប ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ រថភ្លើង សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងវត្ថុតាងមានគ្រឿងញៀនជាច្រើនកញ្ចប់ផងដែរ។

បច្ចុប្បន្ននេះគេសង្កេតឃើញក្រុមជួញដូរគ្រឿងញៀនបានកំពុងតែប្រើប្រាស់ក្មេងៗមិនទាន់ពេញវ័យ ដើម្បីប្រើប្រាស់បន្លំភ្នែកសមត្ថកិច្ច ចែកចាយគ្រឿងញៀនឲ្យពួកគេ៕

សេម
ខ្មែរណូត

COMMENTS