សាមសុងបានទទួលពានរង្វាន់ផ្នែកម៉ាក អេឡិចត្រូនិចល្អបំផុតនៅអាស៊ីរយៈពេល៦ឆ្នាំជាប់ៗគ្នា

ភ្នំពេញ៖ ថ្ងៃទី កក្កដា ២០១៧៖ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចត្រូវបានជាប់ឈ្មោះជាម៉ាក ល្អបំផុតនៅអាស៊ី រយៈពេល៦ឆ្នាំជាប់ៗគ្នា នេះបើយោងតាមលទ្ធផលស្រាវជ្រាវប្រចាំឆ្នាំអំពី «ម៉ាកកំពូល ទាំង ១០០០ នៅអាស៊ី» (http://www.campaignasia.com/Top1000Brands) ដែលត្រូវបានធ្វើឡើង ដោយស្ថាប័នស្រាវជ្រាវដ៏ធំនៅអាស៊ីប៉ាស៊ីភិច Campaign Asia-Pacific សហការជាមួយ Nielsen

នេះជាឆ្នាំទី១៤ហើយ ដែលម៉ាកកំពូលទាំង១០០០ម៉ាក ត្រូវបានប្រមូលម្តុំដើម្បីធ្វើការសិក្សាស្រាវជ្រាវ ដោយស្ថាប័នទាំងពីរខាងលើនេះ។ របាយការណ៍បានបញ្ចូលនូវ ការយល់ដឹងនិងស្គាល់អំពីម៉ាកយីហោជាទីពេញនិយម នៃអ្នកប្រើប្រាស់ នៅក្នុងតំបន់សំខាន់ៗទាំង១៣ ទូទាំងទ្វីបអាស៊ីប៉ាស៊ីភិច ដូចជា អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម។ ដើម្បីស្គាល់ពីចំនួន អ្នកប្រើប្រាស់នៅលើទីផ្សារ ការស្រាវជ្រាវបានកំណត់ដោយអាយុ ភេទ និងចំណូលប្រចាំខែជាដើម។

លោកស្រី Irene Ng អនុប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនសាមសុងប្រចាំតំបន់អាស៊ី និងអូសេអានីបាន មាន ប្រសាសន៍ថា   «ការកំណត់នេះគឺជាសូចនាករនៃអ្នកប្រើប្រាស់របស់យើង ដែលបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះផលិតផល ព្រមទាំងសេវាដែលយើងផ្តល់ឲ្យពួកគាត់។ យើងមានមោទនភាពក្នុងការ ទទួលបានពានរង្វាន់នេះម្តងទៀត ហើយនៅតែតាំងចិត្តក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗទៀត ដើម្បី ការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែល្អប្រសើរ និងប្រកបដោយអត្ថន័យ។»

ការទទួលបាននូវពានរង្វាន់របស់សាមសុង ត្រូវបានជឿជាក់ថា គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និង ការតាំងចិត្ត ដើម្បីផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ដែលជាឬសគល់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍជាសកល។ អ្នកស្រាវជ្រាវបានធ្វើការសហការជាមួយគ្នាទៅវិញទៅមក រវាងទីតាំងទាំង៤២របស់ពួកគេ នៅជុំវិញពិភពលោក ជាមួយនឹងក្រុមការងារស្រាវជ្រាវ និងវិស្វករ ក្នុងចំណោមមនុស្សប្រមាណ៥ម៉ឺននាក់ ដែលខ្លះជាបុគ្គលិករបស់ ក្រុមហ៊ុនសាមសុង ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីស្វែងរកទំនោរ ទីផ្សារថ្មីមួយ និង ការដាក់ស្តង់ដាថ្មីមួយ សម្រាប់ភាពឥតខ្ចោះ។

ដោយការប្រឹងប្រែងក្នុងលំដាប់កំពូលក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ សាមសុងក៏បង្កើតបានជា Samsung Advanced Institute of Technology (SAIT)។ វិទ្យាស្ថាននេះ បង្កើតឡើងដើម្បីការអភិវឌ្ឍនៃគ្រឿងម៉ាស៊ីន សម្រាប់អនាគត និងទិសដៅសម្រាប់សុវត្ថិភាព និងការគ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិច។ សរុបមក ក្រុមហ៊ុនមានទីតាំង៨ នៅជុំវិញពិភពលោក ដូចជាទីក្រុងស៊ូវុន (កូរ៉េខាងត្បូង), ទីក្រុងប៉េកាំង (ចិន) ហ្វ្រាំងហ្វូត (អាល្លឺម៉ង់) និងទីក្រុងប៊ូស្តុន (សហរដ្ឋអាមេរិក) ដែលប្រមូលផ្តុំដោយមនុស្សដែលមានទេពកោសល្យមកពីមហាវិទ្យាល័យ វិទ្យាស្ថាន និងផ្នែកទីផ្សារ ដើម្បីបញ្ចេញគំនិតបច្ចេកវិទ្យាថ្មីៗ ដែលមានសក្តានុពលក្នុងការដឹកនាំទៅកាន់ទំនោរ ឬបែបផែនជីវិតថ្មី សម្រាប់ អ្នកប្រើប្រាស់នាថ្ងៃអនាគត។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «យើងនៅក្រុមហ៊ុន សាមសុងពិតជាមានកិត្តិយសណាស់ ដែលបានទទួលពានរង្វាន់ដ៏ពិសេសនេះ ដែលជាចំណាត់ថ្នាក់ ដែលយើង ទាំងអស់គ្នា នៅក្រុមហ៊ុនសាមសុងទូទាំងសកលលោកទទួលបាន។ វាបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត ដើម្បីបម្រើ សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ នៅពេលដែលយើងមានក្តីមោទនភាព និងរំភើបរីករាយ យ៉ាងខ្លាំងនៅពេលបានទទួលព័ត៌មាននេះ យើងទាំងអស់គ្នានៅក្រុមហ៊ុនសាមសុង ហើយយើងនឹងនៅតែខិតខំ បន្តទៀត។»

លោកបានបន្ថែមថា គំនិតការច្នៃប្រឌិតជាទ្រឹស្តីគឺសំខាន់ ប៉ុន្តែវាកាន់តែសំខាន់ជាងនេះទៀត ប្រសិនបើវាអាចដំណើរ ទៅមុខបានក្លាយជាផលិតផលច្នៃប្រឌិតដែលទីផ្សារកំពុងត្រូវការ។ លោកថ្លែងថា នៅពេលដែលសង្វាក់ផលិតកម្ម រួចរាល់ហើយ វាក៏ត្រូវបានបញ្ជូនទៅកាន់ទីផ្សារ ជាមួយនឹងសេវាកម្មបម្រើដល់អ្នកប្រើប្រាស់ និង អ្នកចែកចាយទាំងអស់ ហើយក្រុមហ៊ុនសាមសុងមានគោលដៅបែបនេះ ដើម្បីរក្សាបាននូវភាពខ្លាំងរបស់ខ្លួន។

ក្រុមហ៊ុនសាមសុងនឹងបន្តការងាររបស់ខ្លួនដើម្បីអនាគតល្អប្រសើរ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និង ធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាពាក់ព័ន្ធនឹងសកម្មភាពអ្នកប្រើប្រាស់។

ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com

COMMENTS