តើអនាគតទៅជាយ៉ាងណា? ទើបរៀនថ្នាក់ទី៩សោះ នាំគ្នាធ្វើចោរឆក់ទៅហើយ

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង២០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មនៅខណ្ឌទួលគោកនឹងខណ្ឌ៧មករា បាន០៤នាក់ ដែលក្រុមចោរឆក់ទាំងនេះបានធ្វើសកម្មភាពឆក់កាបូបនៅចំណុច សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក និងនៅម៉ោងប្រហែល២០ និង១០នាទីយប់ថ្ងៃដដែលមានករណីឆក់០១ករណីទៀត នៅចំណុច សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការបង្ក្រាបចាប់បានជនសង្ស័យជាក់ស្ដែងចំនួន០៤នាក់៖ ទី១៖ឈ្មោះ កឹម ខៃ អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាសាមគ្គី ថ្នាក់ទី៩, ទី២៖ឈ្មោះ គង់ សុខហេង អាយុ១៤ឆ្នាំ មុខរបរ សិស្សសាលាសាមគ្គី ថ្នាក់ទី៩, ទី៣៖ឈ្មោះ ឡេង យៀកឌីណា អាយុ១៤ឆ្នាំ មុខរបរ សិស្សសាលា សាមគ្គីថ្នាក់ទី៩ និងទី៤៖ឈ្មោះ នី វឌ្ឃនា អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាសាមគ្គី ថ្នាក់ទី៩៕