ឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ឆ្លងដែនចូលមករស់នៅនិងប្រកបរបរដោយគ្មានឯកសារត្រឹមត្រូវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងនគរបាល​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ​ការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការចុះធ្វើការឆែកឆេរ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៤នាក់ដែលឆ្លងដែនចូលមករស់នៅ និងប្រកបរបរខុសច្បាប់ នៅចំណុចហាងហ្វឺយីហោស្រីង៉ា និងហាងកាហ្វេយីហោ ង៉ុងងុឺង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដា្ឋនស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

 

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនជាតិវៀតណាមទាំង១៤នាក់ទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីបំពេញឯកសារតាមផ្លូវច្បាប់៕

COMMENTS