ពិតជាជំនាញមែន! បុរសរោគចិត្តវ័យ៦១ឆ្នាំម្នាក់ប្រើពេលរយៈពេល២០ឆ្នាំដើរលួចខោអាវក្នុងស្រីៗ (មានវីដេអូ)

ប្រទេសជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ដែលមានបញ្ហារោគចិត្តបានដើរលួចអាវក្នុងនិងខោក្នុងរបស់ស្រីៗអស់រយៈពេល២០ឆ្នាំ។ នៅក្នុងការប្រើប្រាស់ពេលជាង២ទសវត្សរបស់បុរសដែលមានវ័យ៦១ឆ្នាំនេះ គាត់បានដើរលួចអាវក្នុងនិងខោក្នុងរបស់ស្រីៗបានចំនួន១០០០ឈុត។ បុរសវ័យ៦១ឆ្នាំខាងលើត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះបានលួចខោអាវក្នុងរបស់ស្រីបាន៩ឈុត ដែលគេដាក់ហាលចោលនៅក្រៅផ្ទះ។

បុរសរោគចិត្តខាងលើមានឈ្មោះ Yasushi Kobayashi ត្រូវបានប៉ូលីសឃាត់ខ្លួនតាមរយៈកាមេរ៉ាសុវត្ថភាពដែលថតបានសកម្មភាពរបស់បុរសខាងលើកំពុងតែលួចខោអាវក្នុងរបស់ស្រីដែលគេដាក់ហាលចោលនៅក្រៅផ្ទះ។ ខោអាវក្នុងរបស់ស្រីប្រមាណជាង១០០០ឈុតត្រូវបានរកឃើញនៅក្នុងផ្ទះរបស់បុរសចំណាស់រោគចិត្តខាងលើ។ បុរសខាងលើបានសារភាពប្រាប់ថា ភាគច្រើនរូបគេបានលួចខោអាវក្នុងរបស់ស្រីពេលគាត់កំពុងតែតាមផ្លូវដឹកជញ្ជូនទំនិញអោយគេ ភាគច្រើនគាត់លួចពេលដែលគេដាក់ហាលចោលនៅខាងក្រៅផ្ទះ៕

COMMENTS