វ៉ាវ! ពិតជាមិនគួរឲ្យជឿសោះថា កំណាត់ឈើធម្មតានេះ មានបង្កប់នូវអ្វីដ៏អស្ចារ្យប្លែកគេ ប្រសិនបើអ្នកមើលជិត…

ចិន៖ បើមើលពីចម្ងាយនោះវាហាក់ដូចជាដើមឈើមួយកំណាត់ធម្មតាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកមើលឲ្យជិតនោះអ្នកនឹងសម្គាល់ឃើញនូវចម្លាក់ជាច្រើនមានរូបរាងផ្សេងៗពីគ្នាដែលត្រូវបានគេឆ្លាក់ក្នុងដើមឈើ។ វាប្រាកដណាស់ដែលមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្នាដៃនៃការឆ្លាក់កែច្នៃដើមឈើឲ្យទៅជាមានចម្លាក់ដ៏អស្ចារ្យបែបនេះបាន។

វិចិត្រករខាងចម្លាក់ លោក Zheng Chunhui គឺជាអ្នកដែលបង្កើតនូវស្នាដៃដ៏អស្ចារ្យនេះ។ កំណាត់ឈើដែលបង្កប់ទៅដោយចម្លាក់ជាច្រើននេះត្រូវបានគេហៅថា “នៅតាមបណ្ដោយទន្លេ កំឡុងពេលពិធីបុណ្យ Quinming” ឬ “Along The River During The Quinming Festival”។ ក្នុងកំណាត់ដើមឈើនេះ Zheng Chunhui បានឆ្លាក់យ៉ាងល្អិតល្អន់នូវរូបផ្ទះ ជាមួយនឹងមនុស្សរាប់ពាន់នាក់ ព្រមទាំងមានសំពៅ ទូក ទន្លេ ដើមឈើ និងរូបផ្សេងៗជាច្រើនថែមទៀត។

គាត់បានឆ្លាក់នូវរូបមនុស្សដែលកំពុងមមាញឹកធ្វើនូវការងាររៀងៗខ្លួនផងដែរ ចម្លាក់ទាំងអស់នេះវាបានឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់មនុស្សកាលពីសម័យបុរាណនៅកន្លែងណាមួយក្នុងអាសុី ជាពិសេសគឺក្នុងប្រទេសចិន។ វាពិតជាពិសេសខ្លាំងណាស់ ដោយគ្រាន់តែមើល ហើយស្រមៃតាមចម្លាក់ទាំងអស់នេះ អ្នកក៏អាចដឹងពីដំណើរជីវិតរស់នៅរបស់មនុស្សកាលពីសម័យបុរាណក្នុងប្រទេសចិនបានដែរ៕


ប្រភព៖ Metaspoon

COMMENTS