ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧និង១០នាទី នៅចំណុចក្នុងបន្ទប់ជួល ផ្លុវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ត្រី គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យឈ្មោះ អួន ហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររៀនភាសាកូរ៉េ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកជនរងគ្រោះ ឈ្មោះ ឌ ម ស អាយុ២១ឆ្នាំ មុខរបរកម្មកររោង ចក្រ ស្នាក់នៅផ្ទះជួលលេខ៥៦ ផ្លូវលំ ភូមិស្លែង រលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកអធិការរងបន្តថាមុនពេលកើតហេតុ ជនសង្ស័យបានទូរសព្ទណាត់ជនរងគ្រោះរួចបបួលជនរងគ្រោះទៅដើរលេងនៅម្តុំកោះពេជ្ររហូតដល់យប់ជនសង្ស័យបានដឹកជនរងគ្រោះចូលក្លឹបនៅម្តុំផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ផឹកស៊ីរហូតដល់ជនរងគ្រោះស្រវឹង ជនសង្ស័យត្រូវជាសង្សារ បានដឹកជនរង គ្រោះមកបន្ទប់ជួលរបស់ខ្លួននៅភូមិចុងថ្នល់ខាង លិច សង្កាត់ទឹកថ្លា រួចធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេច។

លុះព្រឹកឡើង ជនសង្ស័យបានដឹកជនរងគ្រោះទៅធ្វើការ លុះដល់ ជនរងគ្រោះចេញពីធ្វើការមកដល់ផ្ទះប្រាប់ក្រុមគ្រួសារអំពី សកម្មភាពជនសង្ស័យខាងលើ រួចក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលទឹកថ្លា និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចក្នុងបន្ទប់ជួលរបស់ជនសង្ស័យតែម្តង។ បច្ចុប្ប្នន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS