រថយន្តឡង់គ្រីស័រសេរីទំនើបរងការខូចខាតផ្នែកខាងមុខដោយសារបុកពីក្រោយរថយន្តធន់ធំដឹកដើមជ្រៃសំពីងសំពោង

កណ្តាល៖ ករណីគ្រោះថ្ដនាក់ចរាចរណ៍រថយន្តសេរីទំនើបបើកបុកពីក្រោយរថយន្តធន់ធំដឹកដើមជ្រៃសំពីងសំពោងពេញទំហឹងបណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ កាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិកោះចិន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភបពត៌មានបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តធន់ធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3C-1092 ដឹកដើមជ្រៃសំពីងសំពោង បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ចំណែករថយន្តបង្ករម៉ាកឡង់គ្រីស័រ ពណ៌ស្លាកលេខ ភ្នំពេញ 2AQ-1123  ធ្វើដំើរក្នុងទិសដៅស្របគ្នា មកដល់ចំណុចកើតហេតុដែលជាកន្លែងងឹតស្របពេលមានភ្លៀងកំពុងធ្លាក់មើលផ្លូវមិនសូវឃើញ រថយន្តដឹកដើមជ្រៃបានបន្ថយល្បឿនព្រោះមានឧបសគ្គនៅខាងមុខ​ ចំណែករថយន្តឡង់គ្រីស័របើកពីក្រោយក្នុងល្បឿនលឿនមានបំណងចង់វ៉ារថយន្តដឹកដើមជ្រៃចាប់ហ្វ្រាំងប្រមាណ៥ម៉ែត្រនៅតែទប់ល្បឿនមិនជាប់ក៏ជ្រុលទៅបុករថយន្តដឹកដើមជ្រៃពេញទំហឹងបណ្តាលអោយរថយន្តឡង់គ្រីស័រខាងលើរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្ករគ្រោះថ្នាក់ដល់មនុស្សនោះទេព្រោះរថយន្តទំនើបខាងលើផ្ទុះពោងការពារ។ អ្នកបើកបររថយន្តទំនើបឡង៉គ្រីស័រខាងលើមានឈ្មោះ ណូ សម្បុក ភេទប្រុស អាយុ៦០ឆ្នាំ ជាមន្ត្រីរាជការ មានទីលំនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

 

COMMENTS