វិធីធម្មជាតិ៤យ៉ាងសម្រាប់កម្ចាត់បញ្ហាដុំស្បែកតូចៗ

ការកើតមានដុំស្បែកតូចៗនៅលើស្បែកធម្មជាតិរបស់យើងជាបញ្ហាសុខភាពមួយដែលមនុស្សជាច្រើនបានជួបប្រទះ។ ដើម្បីកម្ចាត់ដុំស្បែកទាំងនេះចេញ លោកអ្នកអាចប្រើប្រាស់វិធីធម្មជាតិទាំង៤ខាងក្រោមនេះបាន៖

១៖យកសំឡីមកជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោម ហើយយកវាមកជូតលើដុំស្បែក ៣ ដងក្នុងមួយថ្ងៃ ហើយទុកឲ្យវាស្ងួត ដោយខ្លួនឯង។ ក្នុងរយៈពេលពី ៧ ទៅ ១០ ថ្ងៃ ដុំស្បែកនឹងប្រែពណ៌ទៅជាត្នោត បន្ទាប់មកខ្មៅ និងចុងក្រោយគឺដាច់ចេញ ពីស្បែកដោយខ្លួនឯង។

២៖លាយប្រេងល្ហុងមួយស្លាបព្រាកន្លះជាមួយនឹងម្សៅសូដាមួយស្លាបព្រា។ កូល្បាយនេះឲ្យសព្វ និងយកវាមកលាប លើដុំស្បែក ២ ឬ ៣ ដងក្នុងមួយថ្ងៃ និងទុកវា ៣០​ នាទី ហើយចុងក្រោយត្រូវលាងជម្រះវាជាមួយនឹងទឹកក្តៅ។ ក្នុងរយៈពេលពី ១០ ទៅ ១៥ ថ្ងៃ លោកអ្នកនឹងទទួលបានលទ្ធផល។

៣៖យកថ្នាំលាបក្រចកមកលាបលើដុំសាច់ ទុកវាឲ្យស្ងួតដោយខ្លួនឯង។ ធ្វើដូចនេះឲ្យបានជាប្រចាំក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ លោកអ្នកមើលឃើញលទ្ធផល។

៤៖យកសំឡីមកជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយយកមកវាជូតលើកន្លែងដែលមានបញ្ហា(មិចចាំបាច់លាងវាចេញក៏បានដើម្បីឆាប់ទទួលលទ្ធផល)ឲ្យបានញឹកញាប់រហូតទាល់ តែលោកអ្នកទទួលបានលទ្ធផល៕

ភក្តី
ខ្មែរណូត
ប្រភព៖ fitandhealthy24

 

COMMENTS