ជនជាតិចិនផឹកស្រាស្រវឹងបើកបររថយន្តបុករះម៉ូតូ១០គ្រឿង និងហាងខារ៉ាអូខេ២កន្លែងរងការខូចខាតយ៉ាងដំណំ

ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ផឹកស្រាស្រវឹង បើកបររថយន្តបុករះម៉ូតូចំនួន១០គ្រឿង និងហាងខារ៉ាអូខេ២ហាង បណ្តាលអោយស្ត្រី២នាក់រងរបួសស្រាល បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្រោយមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនរូបនោះ ចំណែកស្ត្រីរងគ្រោះទាំងទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ៕

COMMENTS