ក្មេងស្រីម្នាក់ត្រូវម្តាយចងដៃព្យួរទៅលើយ៉ាងព្រៃផ្សៃ គ្រាន់តែរឿងតិចតួចនេះសោះ (មានវីដេអូ)

គ្រួសារនីមួយៗមានវិន័យផ្សេងៗគ្នាសម្រាប់ដាក់ទោស និងអប់រំកូនចៅ។ គ្រួសារខ្លះមានវិន័យតឹងរឹងរហូតដល់ថ្នាក់ ត្រូវបានគេចាត់ទុកថា ជាអំពើហិង្សា និងជាសកម្មភាពផ្ទុយទៅនឹងច្បាប់ប្រទេសទៀតផង។ តួយ៉ាងក្មេងស្រីវ័យ៥ឆ្នាំម្នាក់នេះត្រូវបានម្តាយនាងធ្វើទារណ្ឌកម្មយ៉ាងព្រៃផ្សៃបំផុត គ្រាន់តែនាងបានលួចទឹកដោះគោរមួយដបយកទៅញ៉ាំតែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Phu Tho ប្រទេសវៀតណាម។

ទារណ្ឌកម្មដែលម្តាយចិត្តអាក្រក់នេះបានធ្វើទៅលើក្មេងស្រីខាងលើគឺ ចាប់នាងចងដៃ និងព្យួរនាងឡើងលើ។ សកម្មភាពនេះត្រូវបានគេចាត់ទុក ថាជាការប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃបំផុត។ ក្រោយពីវីដេអូនៃសកម្មភាពនេះត្រូវបាន បែកឆ្លាយនៅក្នុងបណ្តាញសង្គម អាជ្ញាធរបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍។ ខាងប៉ូលិសបានចាប់ខ្លួនស្រ្តីជាម្តាយ ដាក់គុក ព្រោះតែបានប្រពឹត្តហិង្សាលើកូនស្រីខ្លួនឯង។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បី ព្យាបាលរបួសរបស់នាង៕

COMMENTS