សែលកាតដាក់បង្ហាញ​ Nokia Android ជាមួយកាដូសន្ធឹកសន្ធាប់ក្នុងកម្មវិធីNokia Mega Sale

ភ្នំពេញ ថ្ងៃទី10 កក្កដា៖ ប្រសិនបើលោកអ្នកកំពុងរកមើលស្មាតហ្វូនទំនើប Android ណាមួយរបស់ Nokia សម្រាប់ប្រើផ្ទាល់ខ្លួននោះ សែលកាត កំពុងផ្ដល់ជូនយ៉ាងពេញចិត្ត បំផុតជាមួយការការលក់ជូនដ៏ពិសេស និងកាដូជាច្រើនផ្សេងទៀត​ ពីពិព័រណ៍ Nokia Mega Sale។

កម្មវិធី ពិព័រណ៍ Nokia Mega Saleដែលរៀបចំដោយក្រុមហ៊ុនសែលកាត ដែលចាប់ផ្ដើមពីថ្ងៃទី10-12 កក្កដា នឹងផ្ដល់ជូនជាពិសេសសម្រាប់​ Nokia3, 5 និង 6 នូវលេខពិសេសដែលមានតម្លៃស្មើ នឹង$60 និងអ៊ីនធើណិត120GB ឥតគិតថ្លៃ សំរាប់ប្រើពេញមួយឆ្នាំ។

សម្រាប់អតិថិជនដែលបានជាវម៉ូដែល Android 7.0 ណាមួយ ក៏ដូចជា Nokia 3310 2017 ក៏អាចចូលរួមចាប់ឆ្នោតយករង្វាន់ផងដែរ។ អ្នកទស្សនាទាំងអស់ដែលបានចូលរួមកម្មវិធី ក៏អាចចូលរួមលេងហ្គេមដើម្បីឈ្នះរង្វាន់ផងដែរ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទូរស័ព្ទ របស់ខ្លួនប៉ុណ្ណោះ។

Nokia 3 ប្រព័ន្ធ4G LTE លក់ជូនក្នុងតម្លៃ$143 ជាមួយអេក្រង់HD ទំហំ5អ៊ីញ និងមានកាមេរ៉ាមុខក្រោយ 8MP។ ចំណែក Nokia 5 ទំហំ5.2អ៊ីញវិញ លក់ក្នុងតម្លៃ$193 ជាមួយមានអេក្រង់ polarized HD ស្កេនម្រាមដៃ កាមេរ៉ាក្រោយ13MP និងកាមេរ៉ាមុខ 8MP។

ចំពោះម៉ូដែលថ្មីទំនើបបំផុតមួយទៀតនោះគឺ Nokia 6 ដែលមានអេក្រង់ទំហំ5.5អ៊ីញ រូបភាព full​-HD មុខងារស្កេនម្រាមដៃ ឧបករណ៍បំពងសំឡេងភ្លោះ Dolby Atmos កាមេរ៉ាក្រោយ 16MP និងកាម៉េរ៉ាមុខ 8PM។ ជាមួយគ្នានេះ Nokia 6 នឹងលក់ជូនក្នុងតម្លៃ $229 តែប៉ុណ្ណោះ។

សម្រាប់អតិថិជនដែលបានជាវ Nokia 3310 ក្នុងតម្លៃ $48 នឹងទទួលបានលេខពិសេស មានតម្លៃស្មើនឹង $60 និងអាចទូរស័ព្ទ ផ្ញើសារក្នុងប្រព័ន្ធឥតគិតថ្លៃ​ ឥតកំណត់រយៈពេល6ខែ។ និមិត្តរូបម៉ាកទូរស័ព្ទតាំងពីទសវត្សឆ្នាំ2000 បានកែលម្អថ្មីទៅជាអេក្រង់2.4អ៊ីញ គឺNokia ស៊េរី 30+ OS ថ្មកាន់ភ្លើងបានយូររហូតដល់មួយខែ និងមាន4ពណ៌សម្រាប់ជ្រើសរើស។

ពិព័រណ៍Nokia Mega Saleរៀបចំដោយសែលកាត នឹងប្រព្រឹត្តទៅនៅមុខការិយាល័យកណ្ដាល សែលកាតចាប់ពីម៉ោង8.30ព្រឹក ដល់7យប់ រយៈពេលបីថ្ងៃពេញ។

COMMENTS