សៀមរាប ក្លាយជាឆាកនៃការប្រកួត Super Data Race ដ៏ធំបំផុតរបស់ សែលកាត

សែលកាត បានប្រកាសការប្រកួត Super Data Race 2 ដ៏ធំបំផុតនៅខេត្តសៀមរាប ជាផ្លូវការហើយ។ បើយោងតាមចំនួនការដោនឡូតកម្មវិធី Data Race កន្លងមកនេះ ក្រុមការងារសែលកាត អាចរំពឹងថាមានអ្នកចូលរួមប្រកួតប្រមាណ700នាក់ នៅថ្ងៃអាទិត្យនេះ។

អ្នកប្រកួតត្រូវបានជំរុញលើកទឹកចិត្តឲ្យទៅកាន់់ Angkor Fashion Plaza វេលាម៉ោង ២រសៀល ដើម្បីផ្ទៀងផ្ទាត់ការចុះឈ្មោះ និងទទួលយកកាបូបសម្ភារៈរបស់ខ្លួន។ ហើយការប្រកួតនឹងចាប់ផ្ដើម នៅវេលាម៉ោង3រសៀលត្រឹម។

គួរបញ្ជាក់ផងដែរថា រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា៖

1.រង្វាន់ទីមួយ ប្រាក់សុទ្ធ $5000

2.រង្វាន់ទីពីរ ម៉ូតូ New Honda Zoomer X 2017

3.រង្វាន់ទីបី ទូរស័ព្ទ Samsung Galaxy 8

ក្នុងឱកាសនោះផងដែរ តារាចម្រៀងរ៉េប Juvie Lin នឹងបើកការប្រកួតជាផ្លូវការ បន្ទាប់មកនឹងបង្ហាញវត្តមានម្ដងទៀត ក្នុងពិធីជប់លៀងក្រោយចប់ការប្រកួត រួមជាមួយទស្សនីយភាពពីក្រុមរាំ Polarix និងក្រុម Brave EDM ផងដែរ។

នាយកផ្នែកទំនាក់ទំនង ក្រុមហ៊ុន សែលកាត អ្នកស្រី Cheryl Gray បានមានប្រសាសន៍ថា ក្រុមការងារពិតជារំភើបណាស់ ដែលបានមកដល់ខេត្តសៀមរាប និងពាំនាំមកជាមួយនូវសេវាអ៊ីនធើណិតដ៏ទូលំទូលាយបំផុតសម្រាប់ទីក្រុងនេះ។

“យើងបានចំណាយពេលប៉ុន្មានថ្ងៃនៅទីនេះ ដើម្បីជួបជជែកជាមួយប្រជាពលរដ្ឋ​ នៅខេត្ត​សៀមរាប ក៏ដូចជា សិស្ស និស្សិត ហើយមតិភាគច្រើន បានប្រាប់ថាបណ្ដាញសេវាយើងក្នុងខេត្តសៀមរាបឥឡូវនេះ រឹតតែល្អប្រសើរឡើងទ្វេរដង។”

“យើងពិតជាយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្ដេជ្ញាចិត្តដើម្បីផ្ដល់ជូននូវសេវាអ៊ីនធើណិតដែលមានតម្លៃសមរម្យបំផុតដល់កម្ពុជាទាំងមូល ក៏ដូចជាការផ្ដល់ជូននូវសេវាល្អ អ៊ីនធើណិតល្អបំផុត ព្រមទាំងព្រឹត្តិការណ៍រំភើបៗដ៏អស្ចារ្យជាច្រើន ដូចជា Super Data Race នេះជាដើម គឺវាសុទ្ធសឹងតែជាយុទ្ធសាស្ត្ររបស់យើង។”

អ្នកស្រីបានថ្លែងបន្តថា ភាពខុសប្លែកគ្នារវាងការប្រកួត Super Data Race នៅភ្នំពេញ និងសៀមរាបនោះ គឺ លើកនេះអ្នកចូលរួមទាំងអស់ តម្រូវឲ្យធ្វើដំណើរ ដោយថ្មើរជើង មិនមែនម៉ូតូទៀតឡើយ។

“យើងបានប្រមូលផ្ដុំទីតាំងនានាឲ្យនៅជិតគ្នា ដើម្បីឲ្យការប្រកួតនេះ អាចប្រព្រឹត្តទៅបានដោយថ្មើរជើង ហើយសុវត្ថិភាពសម្រាប់គ្រប់គ្នា។”

“យើងបានកែប្រែកន្លែងខ្លះៗនៅលើកម្មវិធី App ហើយសង្ឃឹមថា អ្នកប្រកួតទាំងអស់ នឹងបានរៀន និងយល់ដឹងពីអ្វីថ្មីៗនៅលើប្រព័ន្ធអនឡាញ។”

“យើងពិតជាមានមោទនភាព ចំពោះអ្វីដែលបណ្ដាញសេវារបស់យើង បានធ្វើកន្លងមកទម្រាំបានដូចសព្វថ្ងៃនេះ។ បន្ថែមពីនេះទៀត  ដើម្បីទទួលស្គាល់សមិទ្ធផលនេះ យើងជឿជាក់ថា វាគ្មានមធ្យោបាយណាប្រសើរជាង ការផ្សារភ្ជាប់ជាមួយអតិថិជន ដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធន៍ដោយខ្លួនឯងថា តើបណ្ដាញសេវាពិតជាល្អដល់កម្រិតណា។”

COMMENTS