ស្បែកជើងរាប់ពាន់គូ ត្រូវបានគេរៀបចំនៅវាលស្មៅក្នុងបរិវេណវិមានរដ្ឋសភាអាមេរិក ដើម្បីឧទ្ទិស និងតំណាងដល់ចំនួនក្មេងៗ ដែលបានស្លាប់ដោយការបាញ់ប្រហារ (មានវីដេអូ)

អាមេរិក៖ ស្បែកជើងចំនួនប្រមាណជា៧,០០០គូ ត្រូវបានគេដាក់រៀបចំនៅលើវាលស្មៅក្នុងបរិវេណវិមានរដ្ឋសភាអាមេរិក ដើម្បីជាការ ឧទ្ទិស និងតំណាងដល់ចំនួនក្មេងៗដែលបានស្លាប់ដោយការបាញ់ប្រហារដែលធ្លាប់កើតមានក្នុងរយៈពេលកន្លងមក។ បើគិតមកទល់និងពេលនេះ មានប្អូនៗជាកុមារអាមេរិកជាច្រើននាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងការបាញ់ប្រហារជាច្រើនករណី ហើយករណីបាញ់ប្រហារដែលសម្លាប់កុមារអាមេរិកច្រើនជាងគេនោះ គឺករណីបាញ់រះនៅក្នុងសាលាបឋមសិក្សា Sandy Hook  ​ស្ថិតនៅក្នុងក្រុង​ Newtown រដ្ឋ Connecticut កាលពីឆ្នាំ ២០១២។ ស្បែកជើងដែលគេយកទៅដាក់នៅលើវាលស្មៅនោះ គឺជាស្បែកជើងដែលប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង វ៉ាស៊ីនតោន ធ្វើការបរិច្ចាក៕

ភក្តី

ប្រភព៖ wlos