ម៉ាស្សាប្រើកាំបិតបុ័ងតោកំពុងមានប្រជាប្រិយភាពនៅតៃប៉ិក (មានវីដេអូ)

តៃវ៉ាន់៖ ដើម្បីបន្ធូអារម្មណ៍តានតឹង និងនឿយហត់ពីការងារ មនុស្សជាច្រើនបានទៅរកសេវាកម្មម៉ាស្សារាងកាយ។ ការម៉ាស្សា នេះត្រូវបានគេធ្វើឡើងតាមវិធី និងរបៀបផ្សេងៗ អាស្រ័យទៅនឹងរូបមន្ត និងបច្ចេកទេសផ្ទាល់របស់អ្នកផ្តល់សេវាម៉ាស្សា។ តួយ៉ាងនៅក្នុងក្រុងតៃប៉ិកមានក្បួនម៉ាស្សាមួយ ដែលប្លែកពីគេនៅក្នុងពិភពលោកនោះគឺការម៉ាស្សាដោយប្រើ កាំបិតបុ័ងតោ។

ក្បួនម៉ាស្សាដ៏ចម្លែកនេះបានផ្ដល់ជូនដោយ ផ្ទះម៉ាស្សាមួយកន្លែងដែលមានឈ្មោះថា Hsiao Mei Fang’s Therapy Center ស្ថិតនៅក្នុងទីក្រុងតៃប៉ិក ប្រទេសចិនតៃវ៉ាន់។ លោក Hsiao ដែលម្ចាស់កន្លែងម៉ាស្សាបានប្រាប់ ថាក្បួននេះត្រូវបានគេរកឃើញជាងពីរពាន់ឆ្នាំមកហើយ តែក្បួននេះបានកប់បាត់លែងមានគេប្រើអស់រយៈពេលជាច្រើនឆ្នាំ ទើបតែរយៈពេល១៣ឆ្នាំ ចុងក្រោយនេះហាងរបស់លោកបានយកក្បួននេះមកប្រើវិញ និងកំពុងតែទទួលបានការ ចាប់អារម្មណ៍ខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ សូមអញ្ចើញប្រិយមិត្តទស្សនាក្បួនម៉ាស្សានេះក្នុងវីដេអូខាង ក្រោមនេះទាំងអស់គ្មា៖

ដោយ៖ ភក្តី

ប្រភព៖thecoverage

COMMENTS