កាប់ប្រពន្ធមួយកាំបិត ក្រោយបែកធ្លាយរឿងពិតថាប្រពន្ធមានសហាយ

តាកែវ៖ សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រើអំពើហិង្សាកាប់លើប្រពន្ធមួយកាំបិតបណ្តាលអោយបែកក្បាលហូរឈាមដោយចោទថាប្រពន្ធខ្លួនក្បត់ចិត្តទៅមានប្រុសថ្មី ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពពត៌មានបានអោយដឹងថាមុនកើតហេតុ បុរសជាប្តីផឹកស្រាស្រវឹងហើយរករឿងចោទថាប្រពន្ធមានប្រុសថ្មីក្បត់ចិត្តខ្លួន ទើបកើតជារឿងឈ្លោះប្រកែកកគ្នារហូតដល់បុរសជាប្តីទាញកាំបិតកញ្ចេតកាប់ចំក្បាលហូរឈាមស្រោចខ្លួន បញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ជនសង្ស័យចាប្តីខាងលើមានឈ្មោះ ជុន សុខុន ភេទប្រុស​ អាយុ៣៣ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ អ៊ូក ចាន់ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ បើតាមប្រភពច្បាស់ការពីអ្នកជិតខាងរបស់ពួកគេ បានអោយដឹងថា ស្ត្រីរងគ្រោះខាងលើពិតជាមានសហាយស្មន់ក្បត់ចិត្តប្តីពិតមែនទើបបុរសជាប្តីរករឿងឈ្លោះប្រកែកដល់ថ្នាក់នេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការតាមផ្លូវច្បាប់៕


 

 

 

COMMENTS