បុរសជប៉ុនម្នាក់អត់លិតយូរសម្រេចចិត្តរៀបការជាមួយតួរអង្គគំនូរជីវចល

ជប៉ុន៖ បុរសជប៉ុនម្នាក់បានសម្រេចរៀបការជាមួយតួរអង្គគំនូរជីវចលបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។ ការសម្រេចចិត្តរៀបការនេះ កើតមានក្រោយពីគាត់មានបទពិសោធន៍លេងហ្គេម “Niizuma Lovely x Cation” ដែលហ្គេមនេះតម្រូវឲ្យអ្នកលេងបង្កើតមនោសញ្ចេតនាជាមួយតួអង្គគំនូរជីវចលនៅក្នុងហ្គេម។ ក្នុងពេលរៀបការកូនកំលោះបានពាក់វ៉ែនតាពិសេស ដែលអាចមើលឃើញរូបក្នុងហ្គេមដូចរូបពិតអីចឹង។

ការវៀបការនេះក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយឧបករណ៍មួយនេះដែរ ដែលបច្ចេកវិទ្យាថ្មីនេះ​ត្រូវបានគេ ហៅថា Virtual Reality Technology។ ឥលូវនេះមានមនុស្សប្រុសបីនាក់ផ្សេងទៀតហើយ ដែលបានដាក់ពាក្យសូម រៀបការជាមួយនឹងតួរអង្គគំនូរជីវចលដូចបុរសខាងលើនេះដែរ។ អ្នកប្រើប្រាស់បណ្តាញសង្គមជប៉ុនជាច្រើនបាន បញ្ចេញមតិផ្សេងៗគ្មាជុំវិញករណីមួយនេះ។ អ្នកខ្លះបាននិយាយថា នេះជាការសម្រេចិត្តដ៏ល្អមួយ ព្រោះតែគាត់ មិនចង់រស់នៅជាមួយមនុស្សដែលតែងតែមានបញ្ហាមិនចេះចប់។ តែអ្នកខ្លះវិញបាននិយាយថា វារឿងដ៏ឆ្កួតលីលា បំផុតដែលបុរសខាងលើសម្រេចចិត្តធ្វើដូចនេះ៕

ភក្តី

ប្រភព៖ nextshark

COMMENTS