ហួសចិត្ត! ចាប់ប្រពន្ធកាត់ម្រាមដៃចោល ព្រោះខឹងប្រពន្ធទៅរៀនថ្នាក់បរិញ្ញាប័ត្រសុំការអនុញ្ញាតិពីប្តី

បុរសម្នាក់មានឈ្មោះ Rafiqul Islam អាយុ៣០ឆ្នាំបានកាត់ម្រាមដៃរបស់ប្រពន្ធគាត់មានឈ្មោះ Hawa Akther អាយុ២១ឆ្នាំ បន្ទាប់ពីនាងបានប្រលងចូលថ្នាក់បរិញ្ញាប័ត្រដោយគ្មានការអនុញ្ញាតិពីប្ដីនាង។ ​ប្ដីចិត្តខ្មៅដែលជាជនចំណាកស្រុកទៅធ្វើការនៅក្នុងសហព័ន្ធ​អារ៉ាប់រួមរូបនេះបានចាប់ខ្ទប់មាត់ប្រពន្ធរបស់ខ្លួនហើយចាប់បង្ខំទាញម្រាមដៃនាងយកមកកាត់ចោល។

ម្រាមដៃទាំងប្រាំរបស់ស្រ្ដីរងគ្រោះត្រូវបុរសជាប្ដីចិត្តអប្រិយកាត់ចោលខ្ទេច ដោយសារតែបុរសជាប្ដីខឹងនាងទៅប្រលងចូលថ្នាក់បរិញ្ញាប័ត្រដោយគ្មានសុំការអនុញ្ញាតិពីគេ។ ជនសង្ស័យត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងទីក្រុង Dhaka។ បុរសសង្ស័យបានសារភាពថា៖ មូលហេតុដែលរូបគេកាត់ម្រាមដៃរបស់ប្រពន្ធខ្លួនចោលគឺដោយសារតែរូបច្រណែននិងខឹងប្រពន្ធរបស់គេប្រលងចូលថ្នាក់បរិញ្ញាប័ត្រដោយគ្មានការសុំអនុញ្ញាតិពីគេ។ បុរសសង្ស័យជាមនុស្សដែលរៀនបានត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ ប៉ុន្ដែប្រពន្ធរបស់គេបានរៀនចប់វិទ្យាល័យ។ ពេលនេះប៉ូលីសកំពុងតែរៀបចំសំណុំរឿងបញ្ជូនប្ដីរូបនេះទៅកាន់តុលាការដើម្បីដាក់ទោសតាមច្បាប់។

បុត្រ
ខ្មែរណូត
ប្រភព៖ Thecoverage

COMMENTS