មេរោគមហារីកស៊ីមុខបុរសម្នាក់អស់មួយចំហៀង សំណាងត្រូវគ្រូពេទ្យវះកាត់យកសាច់ជើងមកបំពេញលើមុខវិញដោយជោគជ័យ

ជនរងគ្រោះដោយជំងឺមហារីកម្នាក់ និងត្រូវមេរោគស៊ីអស់មុខមួយចំហៀងនោះ ឥលូវត្រូវបានបានគេវះកាត់ដោយ យកសាច់ជើងរបស់គាត់មកបំពេញវិញហើយ។ បុរសជនរងគ្រោះនោះមានឈ្មោះថា Tim McGrath អាយុ៣៨ឆ្នាំ រស់នៅក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក។ កាលពីអំឡុងឆ្នាំ ២០១៤ ជនរងគ្រោះរូបនេះទទួងរងគ្រោះរងពីមេរោគ នៃជំងឺដ៏កម្រមួយដែលក្នុងភាសាវិជ្ជសាស្ត្រគេហៅថា Synovial Sarcoma។

មេរោគនៃជំងឺមហារីកដ៏សាហាវនេះ​បាន ស៊ីកោសិកាស្បែកមុខរបស់គាត់បន្តិចម្តងៗរហូតអស់មួយចំហៀង។ ពេលនោះពុំមានវេជ្ជបណ្ឌិតណាហ៊ានធ្វើការវះ កាត់បំពេញស្បែកមុខដែលបាត់បង់នេះវិញទេ ព្រោះថាពួកគាត់គ្មានជំជឿចិត្តថាអាចធ្វើការវះកាត់នេះបានដោយជោគ ជ័យ ហើយប្រសិនបើការវះកាត់ពុំទទួលបានជោគជ័យនោះទេ ស្ថានភាពរបស់ជនរងគ្រោះនឹងកាន់តែធ្ងន់ធ្ងរឡើងជាង មុនទៅទៀត។

ដូចនេះជនរងគ្រោះខាងលើត្រូវរស់នៅដោយមានមុខតែមួយចំហៀងអស់រយៈពេលជាច្រើនឆ្នាំ។ ទើប តែពេលថ្មីនេះមានវេជ្ជបណ្ឌិតម្នាក់ដែលមានឈ្មោះថា Kongkrit Chaiyasate បានសម្រេចចិត្តធ្វើការវះគាត់ជួយជនរង គ្រោះខាងលើ។ ក្នុងការវះកាត់ លោកវេជ្ជបណ្ឌិតបានវះយកសាច់កំភួនដៃ និងសាច់ជើង មកបំពេញនៅស្បែកមុខ។ ភាពជោគជ័យនៃការវះកាត់នេះបានធ្វើឲ្យមនុសុ្សជាច្រើន កោតសរសើរចំពោះវិជ្ជាជីវៈរបស់វេជ្ជបណ្ឌិតរូបនេះ៕

 

ដោយ៖ ភក្តី

ប្រភព៖ metro

COMMENTS