សម្រេចចិត្តហាត់ប្រាណស្រកទម្ងន់បានជិត៨០គីឡូ ក្រោយពេលមីងរបស់នាងស្លាប់ ដោយសារតែ…

សឹង្ហបុរី៖ ស្រ្ដីជនជាតិសឹង្ហបុរីម្នាក់បានសម្រេចគោលបំណងរបស់គាត់ ក្រោយពីគាត់ប្ដេជ្ញាថានឹងសម្រកទម្ងន់ដើម្បីគ្រួសារគាត់។ នាងបានសម្រេចចិត្តបញ្ចុះទម្ងន់នេះក្រោយពេលអ្នកមីងរបស់នាងបានស្លាប់ដោយសារតែជំងឺធាត់។ នារីរងគ្រោះមានឈ្មោះ Lim Yiping អាយុ២៨ឆ្នាំ កាលនាងរៀននៅក្នុងសាលបឋមសិក្សានាងមានទម្ងន់ ៨០គីឡូទៅហើយ នៅពេលដែលនាងចូលរៀនថ្នាក់អនុវិទ្យាល័យនាងបានឡើងទម្ងន់ជិត១០០គីឡូ។

កាលពីឆ្នាំ២០១៤ នាងបានឡើងទម្ងន់ដល់ទៅ១៤០គីឡូ ដោយសារតែនាងមិនធ្វើលំហាត់ប្រាណ។ នៅក្នុងឆ្នាំនោះជាឆ្នាំដែលពួកគេមានទុក្ខសោកយ៉ាងខ្លាំងដោយសារតែមីងរបស់នារីរូបនោះបានស្លាប់ដោយសារតែជំងឺធាត់។ ចាប់តាំងពីពេលនោះមកនាងបានព្យាយាមធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃធ្វើអោយនាងបានស្រកទម្ងន់បានប្រមាណជា៨០គីឡូ​ (១៧៦ផោន)​ ដោយសារតែការខិតខំព្យាយាមរបស់នាងពេលនេះនាងបានប្រែក្លាយទៅជាមនុស្សថ្មី។ ពេលនេះអ្នកនាង Yiping មានកម្ពស់ ១.៨១សង់ទីម៉ែត្រ ធ្វើអោយនាងមានរាងស្អាតជាងមុន។

បុត្រ

ខ្មែរណូត

ប្រភព៖ Nextshark

COMMENTS