បើដឹងតម្លៃរបស់ iPhone 8 រឺ iPhone គម្រប់ខួប 10ឆ្នាំនៃក្រុមហ៊ុន Apple ប្រយ័ត្នដាច់ផ្ងារ

តើអាចទេដែលថាតម្លៃរបស់ iPhone ជំនាន់ក្រោយ នឹងស្មើរទៅនឹងរថយន្ដធម្មតាៗមួយគ្រឿង? នេះគឺជាសំណួររបស់លោក John Gruber ដែលជាអ្នកផ្ដល់ពត៌មានទាំងឡាយទាក់ទងទៅនឹងផលិតផលថ្មីៗរបស់ក្រុមហ៊ុន Apple។ ទោះជាយ៉ាងណា លោក Gruber បានផ្ដល់ចម្លើយថា ទាក់ទងទៅនឹងតម្លៃគាត់ពុំទាន់ទទួលបានពត៌មានជាក់លាក់ណាមួយពីក្រុមហ៊ុន Apple ឡើយ។ ប៉ុន្ដែ គាត់ជឿថា iPhone ម៉ូដែលថ្មីនេះអាចនឹងតម្លៃរហូតដល់ទៅ​ $1,500ឯណោះ រឺថ្លៃជាងនេះទៀត។

សម្រាប់ហេតុផលដែលលោក Gruber ជឿថា iPhone ជំនាន់ក្រោយនេះអាចនឹងមានតម្លៃកប់ពពកបែបនេះ ព្រោះលោកជឿជាក់ថា វាប្រាកដជាមានអ្វីមួយពិសេសជាមិនខាន។ លើសពីនេះទៅទៀត iPhone 8 អាចនឹងគ្មានគែមទៀតទេ រឺអាចនិយាយបានថា ផ្ទៃខាងមុខគឺជាអេក្រង់ទាំងស្រុងតែម្ដង។ វាអាចជារឿងដដែលៗហើយ ដែលជាធម្មតាផលិតផល iPhone ថ្មីគឺពិតជាទាក់ចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែន ប៉ុន្ដែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពអាចទិញបាននោះទេ ពោលគឺទាល់តែអតិថិជនណាដែលមានជីវភាពធូរធាទើបអាចមានសំណាងបានប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា លោក Gruber ជឿជាក់ថា iPhone Pro (iPhone 8) អាចនឹងតម្លៃប្រមាណជា $1,200 ទៅ $1,400 ជាមួយនឹងអង្គផ្ទុកទិន្នន័យ 256GB។ លើសពីនេះទៅទៀត Gruber បានបន្ដថា iPhone 8 នឹងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង ដែលនេះគឺជាអ្វីដែលថ្មីដូចគ្នាទៅនឹង Portrait Mode នៅលើ iPhone 7 Plus ដែរ។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS