ឧកញ៉ា ស្រី ចាន់ថន មកពិនិត្យការងារប្រទះឃើញក្មេងតូច ដោយមានចិត្តអាណិតអាសូរលោកសន្យាថានឹងចុះសួរសុខទុក្ខក្រុមគ្រួសារក្មេងតូចនោះឲ្យបាន

ឧកញ៉ា ស្រី ចាន់ថន ត្រូវបានមហាជនសម្គាល់ឃើញថាតែងតែធ្វើអំពើសប្បុរសធម៍ និងទទួលបានការកោតសរសើរខ្លាំងចំពោះអំពើល្អរបស់លោក ។ ក្នុងនោះផងដែលកាលពីពេលកន្លងទៅថ្មីៗនេះ លោកឧកញ៉ា ស្រី​ ចាន់ថន នាពេលកំឡុងមកពិនិត្យការងារក៏ប្រទះឃើញក្មេងតូចម្នាក់អាយុទើបតែបាន ៧ខែ ដោយមានចិត្តអាណិតអាសូរលោកក៏បានជូនថវិការខ្លះទៅឳពុកក្មេងនិងសន្យាថា គាត់នឹងរកពេលវេលាមួយដើម្បីចុះទៅសួរសុខទុក្ខដល់ផ្ទះ ក្រែងជួយអ្វីបានខ្លះសំរាប់គ្រួសារក្មេងតូចដែលគួរអោយអាណិតម្នាក់នេះនៅថ្ងៃណាមួយ ។

នេះបើយោងតាមហ្វេសប៊ុករបស់លោក ទិត្យ វិច្ឆិកា បានរៀបរាប់ថា៖ យប់ម្សិលមុិញពេលដែលចប់ពីប្រជុំជាមួយនឹងក្រុមការងារប្រហែលជាម៉ោង២ យប់ លោកឧកញ៉ាបានធ្វើដំណើរមក ជេត កុងទីន័រ ដើម្បីត្រួតពិនិត្យការងារបន្ត ។ ពេលដែលមកដល់គោលដៅ លោកឧកញ៉ាបានជួបនឹងបុរសម្នាក់ដែលកំពុងបីកូនតូចមួយមានអាយុទើបតែបាន ៧ខែ កំពុងរង់ចាំប្រពន្ធរបស់គាត់ដែលចូលទៅលក់ផ្លែឈូកនៅក្នុងផ្សារត្រឡប់មកវិញ ពេលនោះលោកឧកញ៉ាបានក្រឡេកមើលក្មេងតូចម្នាក់ដែលមានកែវភ្នែកគួរអោយអាណិត លោកឧកញ៉ាមានចិត្តស្រណោះក្មេងម្នាក់នេះយ៉ាងខ្លាំង បន្ទាប់មកលោកឧកញ៉ាក៏បានជូនថវិការខ្លះទៅឳពុកក្មេងម្នាក់នេះ ។ ដោយអារម្មណ៍មាននិស្ស័យជាមួយកុមារដែលកំសត់ម្នាក់នេះ លោកឧកញ៉ាបានសន្យាជាមួយនឹងឳពុកក្មេងតូចនេះថា គាត់នឹងរកពេលវេលាមួយដើម្បីចុះទៅសួរសុខទុក្ខដល់ផ្ទះ ក្រែងជួយអ្វីបានខ្លះសំរាប់គ្រួសារក្មេងតូចដែលគួរអោយអាណិតម្នាក់នេះនៅថ្ងៃណាមួយ ។ ចំណុចនេះហើយដែលខ្ញុំស្រលាញ់នឹងគោរពអ្នកមានចិត្តបុណ្យម្នាក់នេះ៕

COMMENTS