ជនបរទេសបើកឡានបុកម៉ូតូ២គ្រឿង បែកឈាមដាបក្រហមពេញផ្លូវ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ជនបរទេសម្នាក់បើករថយន្ត បុកម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបរទេសស្បែកខ្មៅម្នាក់មិនស្គាល់អត្តសញ្ញាណបានបើករថយន្តម៉ាក Lexus Rx300 ពាក់ស្លាកលេខ 2R-0441 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណចុកើតហេតុក៏បានជ្រុលទៅបុករុឺម៉កដឹកឈាមជ្រូក២គ្រឿង បណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់ បែកឈាមជ្រូកក្រហមដាបពេញផ្លូវ។ ក្រោយកើតហេតុហេតុជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯជនជាតិស្បែកខ្មៅនោះត្រូវបាននាំទៅធ្វើការសាកសួរបន្ថែម៕

COMMENTS