LG G6 Mini រឺ Q6 មានការរចនាស្រដៀងគ្នាទៅនឹង LG G6 ដែរ ប៉ុន្ដែមានកាមេរ៉ាក្រោយតែមួយទេ

ជាការពិតណាស់ សម្រាប់ស្មាតហ្វូនម៉ូដែលថ្មី ដែលយើងស្គាល់ថាជា LG G6 Mini នោះអាចនឹងប្រើប្រាស់ឈ្មោះថា LG Q6 ជំនួសវិញ។ ដោយឡែក ជាធម្មតា ពាក្យថា Mini គឺមិនសូវជាមានអ្វីខុសគ្នាពីម៉ូដែលធំទេ ពោលគឺការរចនាដូចគ្នាស្ទើរទាំងស្រុងគ្រាន់តែមានសមត្ថភាពខ្សោយជាង។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុន LG វិញគឺដូចគ្នា។ Q6 គឺមានរូបរាងស្រដៀងគ្នាទៅនឹងកំពូលស្មាតហ្វូន G6 ដែរ។ លោកអ្នកអាចសង្កេតមើកការបែកធ្លាយរូបភាពដែលមានបង្ហាញពីរូបរាងនៃម៉ូដែលនេះបាន តាមរយៈពត៌មានដែលយើងធ្លាប់បានជម្រាបជូនលោកអ្នកកាលពីមុន។ ប៉ុន្ដែ សម្រាប់លើកនេះយើងទទួលបានរូបភាពថ្មីទៀតហើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Q6 នឹងមានកាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះទំហំ 13MP។ មិនតែប៉ុណ្ណោះ ម៉ូដែលនេះបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 430 និងមានទំហំអេក្រង់ 5.4អ៊ុញ ជាមួយនឹងទំហំ​ RAM 3GB និងដំណើរការដោយប្រព័ន្ធ Android 7.1.1 Nougat។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS