ដំណឹងល្អ ! ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រកាសចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនៅថ្ងៃ 1 មេសា ខាងមុខនេះដើម្បីជូនពលរដ្ឋខ្មែរ ទៅស្រុកកំណើត

ដំណឹងច្បាស់ការណ៍មួយបានអោយដឹងពីដំណាងក្រុមហ៊ុនស្រាបៀរ GANZBERG បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា នៅថ្ងៃទី ១ មេសា ខាងមុខនេះនឹងមានការរៀបចំកម្មវិធីមួយឈ្មោះថា GANZBERG UBER BUS ដោយធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើង។ ដំណឹងដ៏ពិសេសនេះ​ ពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត។

តាមការបញ្ជាក់ប្រាប់អោយដឹងបន្ថែមទៀតថា សំបុត្រឡានក្រុងនឹងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាវេលាម៉ោង ៨ព្រឹក ថ្ងៃទី១ មេសា ឆ្នាំ២០១៨ នៅកោះពេជ្រ រហូតដល់អស់សំបុត្រ ហើយចំពោះថ្ងៃចេញដំណើរគឺនៅថ្ងៃទី ១២ មេសា វេលាម៉ោង ៨ព្រឹកតទៅ។ ឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ សម្រាប់ព័ត៌មានលំអិតនិងលក្ខខណ្ឌផ្សេងៗក្នុងការទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃនោះ ក្រុមការងារខ្មែរណូតនឹងធ្វើការជូនដំណឹងជាបន្តទៀតនៅពេលឆាបៗខាងមុខនេះ។ គួររំលឹកផងដែរថា នេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ។
ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226