ទៀតហើយ!​ មកមើលវីដេអូបុរសម្នាក់នេះលេង Sony Xperia XZ Premium យ៉ាងចាស់ដៃ

សម្រាប់កំពូលស្មាតហ្វូន Sony Xperia XZ Premium ត្រូវបានប្រកាសចេញលក់ជាសាធារណៈកាលពីខែមុនសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ហើយម៉ូដែលនេះក៏ត្រូវបានគេស្គាល់ថា ជាម៉ូដែលដែលមានតម្លៃថ្លៃជាងគេដែរក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ទាំងឡាយ ព្រោះវាមានតម្លៃរហូតដល់ទៅ $799.99ឯណោះ។ ដូចនេះ បើយោងតាមតម្លៃយើងអាចស្មានដឹងថា XZ Premium អាចជាកំពូលស្មាតហ្វូនដែលមានគុណភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះយើងទទួលបានវីដេអូថ្មីមួយដែលត្រូវបានបង្ហោះចូលក្នុងគេហទំព័រ Youtube ក្រោមកម្មសិទ្ធរបស់ម្ចាស់គណនីម្នាក់ដែលមានឈ្មោះថា JerryRigEverything ដែលល្បីល្បាញខាងធ្វើតេស្តសាហាវៗទៅលើស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុននីមួយៗក្រោយត្រូវបានប្រកាសចេញលក់ជាសាធារណៈ។ ហើយសម្រាប់ពេលនេះក៏ដូចគ្នាដែរ ពោលគឺ JerryRigEverything បានធ្វើតេស្តសាកល្បងទៅកំពូលស្មាតហ្វូន Sony Xperia XZ Premium វិញម្ដងដែលទើបនឹងចេញលក់កាលពីខែមុននេះ។ យ៉ាងណាមិញ សូមទស្សនាវីដេអូខាងក្រោម៖

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS