រថយន្តដឹកជ្រូកមកពីប្រទេសវៀតណាមបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

ព្រៃវែង៖ រថយន្តដឹកជ្រូកពីប្រទេសវៀតណាមមួយគ្រឿងបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលអោយមេការដឹកជ្រូកម្នាក់រងរបួស និងខូចខាតម៉ូតូរបស់ប្រជាពលរដ្ឋចំនួន៤គ្រឿង និងសម្ភារៈរបស់ម្ចាស់ផ្ទះជាច្រើនទៀត ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិប្រមូលដុំ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ប្រភពពត៌មានបានអោយដឹងថា ហេតុផលដែលធ្វើអោយរថយន្តដឹកជ្រូកខាងលើបុកចូលផ្ទះប្រជាពលរដ្ឋបែបនេះគឺដោយសារតែរថយន្តនេះធ្វើដំណើរក្នុងល្បឿនលឿនដូចហោះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង មិនបន្ថយល្បឿនក៏បុកចូលក្នុងផ្ទះប្រជាពលរដ្ឋតែម្តង ដោយក្នុងហេតុការណ៍នេះដែលមិនមានបង្កររបួសដល់ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះនោះទេ៕

 

 

COMMENTS