សិស្សប្អូនថ្នាក់ទី១១ ឆក់រៀមច្បងឆ្នាំទី២ ចុងក្រោយជាប់ខ្នោះ

រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង១៦និង០០នាទី កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ខបាលបឹងសាឡាង ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាក់ស្តែង ពីបទលួច ( ឆក់ទូរស័ព្ឌដៃ០១គ្រឿង ) ប្រព្រឹត្តនៅមុខផ្ទះលេខ៤២សេ ផ្លូវលេខ៦៦៤ ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំ ពេញ ។
+ជនសង្ស័យឈ្មោះ ជា វណ្ណថេង ហៅ ថេង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី ១១E1 វិទ្យាល័យ ជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
+ជនរងគ្រោះឈ្មោះ នាង រចនា ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២(ច្បាប់)សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅផ្ទះលេខ២៤៤ ផ្លូវ ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
+វត្ថុតាងដែលបានចាប់យក៖-ទូរស័ព្ឌមួយគ្រឿងម៉ាក Samsung Galaxy A7 ពណ៌ស មានស៊ីមលេខ 096 9728913 ( បានប្រ គល់អោយជនរងគ្រោះ ) ។-ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី20 11 ពាក់ស្លាកលេខភ្នំពេញ 1AU-4445 មានលេខតួ និងលេខម៉ាស៊ីន 8552935 ( ជាម៉ូតូដែលជនសង្ស័យ ជិះធ្វើសកម្មភាព ) ។
●ដំណើររឿងហេតុ៖នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៦:០០នាទី ជនរងគ្រោះឈ្មោះនាង រចនា បានម៉ូតូម៉ាក Honda Scoopy ពណ៌ស ស៊េរី2015 ពាក់ស្លាកលេខភ្នំពេញ 1CY-2673 តាម បណ្តោយផ្លូវលេខ៦៦៤ ពីលិចមកកើត ពេលមកដល់ ចំណុចកើតហេតុ ជនរងគ្រោះបានដកទូរស័ព្ទចេញពី កាបូបមកកាន់បំរុងទំនាក់ទំនងទៅមិត្តភ័ក្រ្ត ស្រាបតែជនសង្ស័យពីរនាក់ជិះម៉ូតូតាមពីក្រោយ ទន្ទឹមអែបខាង ឆ្វេង ធ្វើសកម្មភាពឆក់យកទូរស័ព្ឌពីជនរងគ្រោះបាន សម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ដោយជនរង គ្រោះជិះម៉ូតូដេញតាមពីក្រោយព្រមទាំងស្រែកចោរៗ ជនសង្ស័យបានជិះ ម៉ូតូទៅប៉ះជាមួយរថយន្តអ្នកដំណើ របណ្តាលឲ្យយដួលម៉ូតូ ភ្លាមនោះមានការអន្តរាគមន៌ពី កំលាំងនគរបាលប៉ុស្តិបឹងសាឡាង ដែលកំពុងល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ឃាត់ខ្លួនបានជន សង្ស័យ០១នាក់ជាក់ស្តែង ចំណែកជនសង្ស័យ០១ នាក់ទៀតបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

COMMENTS