បុកខ្ទេចមើលលែងស្គាល់ម៉ូតូ ស្លាប់បុរសម្នាក់

កែប៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របើកបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៧ និង១០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខ សាលាស្រុក​ដំណាក់ចង្អើរ ខេត្តកែប។

ម៉ូតូម៉ាក wave​ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ​ឈួន​ ប៊ិច អាយុ៣២ឆ្នាំ មុខរបរកសិករ​ ទីលំនៅ នៅភូមិ​អំពេង​​ ឃុំ អង្កោល​​ស្រុកដំណាក់​ចង្អើរ ​(ស្លាប់នៅកន្លែងកេីតហេតុ) ចំណែកឯរថយន្តបង្កម៉ាកហ៊ីណូ ពាក់ស្លាកលេខ​​ តាកែវ​ 3A-1198 ក្រោយកេីតហេតុ​អ្នកបេីកបររថយន្តបានរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកទៅលំនៅដ្ឋាន​នៅភូមិអំពេង​ ឃុំអង្កោល ស្រុកដំណាក់ចង្អេីរ​ខេត្ត​កែប​៕

សេម
ខ្មែរណូត

COMMENTS