សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពរវាងក្រុម Bury FC និង Sunderland ត្រូវម្ចាស់ផ្ទះ Bury FC ប្រកាសថា ថវិកាទាំងអស់នឹងត្រូវបរិច្ចាគចូលក្នុងមូលនិធិ Bradley Fight

នៅក្នុងការប្រកួតលក្ខណៈមិត្តភាពមុនការបើករដូវកាលមកដល់រវាងម្ចាស់ផ្ទះ Bury FC ប៉ះជាមួយហ្នឹងក្រុមឆ្មាខ្មៅ Sunderland បន្ទាប់ពីបញ្ចប់ការប្រកួតម្ចាស់ផ្ទះ Bury FC បានប្រកាសថា ប្រាក់ដែលរកបានពីការលក់សំបុត្រការប្រកួតលក្ខណៈមិត្តភាពនេះនឹងត្រូវបរិច្ចាគជូនក្រុមគ្រួសារក្មេងប្រុស Bradley ទាំងអស់ដែលរូបគេជាអ្នកគាំទ្រក្រុមឆ្មាខ្មៅ Sunderland បានស្លាប់បាត់បង់ជីវិតដោយសារតែជីវិតមហារីក។

ការប្រកួតមិត្តភាពដែលធ្វើឡើងកាលពីយប់មិញនេះក្រុមឆ្មាខ្មៅ Sunderland បានយកឈ្នះម្ចាស់ផ្ទះ Bury FC ក្នុងលទ្ធផល 2-3 ហើយការឈ្នះរបស់ Sunderland នេះពួកគេបានឧទិ្ទសជូនក្មេងប្រុស Bradley ដែលស្លាប់ដោយសារតែជំងឺមហារីក។ ក្មេងប្រុស Bradley ត្រូវបានខ្សែប្រយុទ្ធ Jermain Defoe ចាត់ទុករូបគេគឺជាសម្លាញ់នឹងគ្នា។ ពេលនេះមូលនិធិដែលបង្កើតឡើងសម្រាប់ Bradley ដែលមូលនិធិនេះមានឈ្មោះថា Bradley Fight ត្រូវកំពុងតែចាប់ផ្ដើមរៃអង្គាសគ្នាដើម្បីប្រមូលប្រាក់ជួយកុមារក្នុងពិភពលោកដែលមានជំងឺមហារីក។

បុត្រ
ខ្មែរណូត

COMMENTS