កុងតឺន័របុកម៉ូតូនគរបាលពេញទំហឹង ហើយកិនខ្ទេចជើងបុរសម្នាក់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយរវាងរថយន្តកុងតឺន័របុកជាមួយនឹងម៉ូតូណៃហត បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ​ព្រៃ​ព្រិ​ន​ខាងត្បូង សង្កាត់​ចោមចៅ  ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹង មុនពេលកើតហេតុគេឃើញបុរសចំណាស់ម្នាក់វ័យប្រហែល៤០ឆ្នាំ បានជិះម៉ូតូម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1.1225 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បានវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ហើយក៏បានជ្រុលបុកម៉ូតូជនរងគ្រោះពេញទំហឹង និងបានកិនជើងឆ្វេងជនរងគ្រោះ បណ្តាលឲ្យខ្ទេចតែម្តង។ 

ក្រោយបង្កគ្រោះថ្នាក់រួច រថយន្តកុងតឺន័របានបើករត់គេចខ្លួនបាត់ស្រមោល ចំណែកឯជនរងគ្រោះវិញត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ហៅ​ពេទ្យ​លោកសង្ឃ ដើម្បីធ្វើការជួយសង្គ្រោះ៕

សេម
ខ្មែរណូត

COMMENTS