ចិត្តដាច់ម្ល៉េះ? បង្កើតគ្នាមកហើយ ចេះលើដៃវាយសម្លាប់កូនខ្លួនឯងទៅកើត!

សៀមរាប៖ ព្រះសង្ឃគង់ក្នុងវត្តប្រសាទគោកចកបានប្រទះឃើញភួយមួយរុំទុកចោលលើរានទេវតាក្បែរសាលាឆាន់ ហើយប្រាប់យាយៗអោយមកបើកមើល ស្រាប់តែបើកមកឃើញសាកសពក្មេងប្រុសអាយុប្រហែល២ថ្ងៃដែលគេយកមកប្លុងទុកចោល ទាំអមិនទាន់កាត់ផ្សិតចោលនៅឡើយ។ ហេតុការណ៍បង្ករអោយមានការភ្ញាកផ្អើលកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងវត្តគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ព្រះសង្ឃដែលគង់នៅក្នុងវត្តគោកចកបានប្រទះឃើញភួយដែលរុំសាកសពកូនង៉ែតកំសត់នេះតាំងពីថ្ងៃទី៤ ខែកក្កដា មកម្ល៉េះតែមិនាប់អារម្ណ៍ថាជាអ្វីនោះទេ រហូតដល់ថ្ងៃកតហេតុនាំគ្នាមបើកមើលឃើញដូចនេះក៏បង្ករអោយមានការភញញាក់ផ្អើលតែម្តង។ សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងនេះប្រហែលជាស្លាប់ដោយសារម្តាយវាយសម្លាប់ ព្រោះនៅលើសាកសពមានស្នាមជាំពេញរាងកាយតែម្តង។ សាកសពត្រូវបានព្រះសង្ឃរៀបចំសូត្រមន្តធ្វើការបូជានៅក្នុងវត្តគោកចក។

ដោយឡែកបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកឪពុកម្តាយក្មេងប្រុសកំសត់នេះមកផ្តន្ទាទោសតាមច្បាប់អោយខាងតែបានព្រោះនេះជាទង្វើមិនអាចលើកលែងបាន៕

COMMENTS