សាហាវហួស! ចាប់កូនស្រីបោកដូចកង្កែប បោកផ្ទប់នឹងជញ្ជាំង ព្រោះខឹងនាំប្អូនតូចទៅទិញនំញ៉ាំ (មានវីដេអូ)

ចិន៖ វីដេអូនៃអំពើហិង្សាដ៏សាហា​វមួយពីណាក់ឪពុកទៅកាន់កូនស្រីម្នាក់ ត្រូវបានគេចែករំលែកពេញបណ្តាញសង្គមចិត។ ក្នុងវីដេអូគេបានឃើញឪពុករូបនេះចាប់បោកកូនស្រីខ្លួនឯងយ៉ាងខ្លាំង និងបានបោះផ្ទប់ទៅនឹងជញ្ចាំង រួចបានយកដំបងវាយនាងយ៉ាងដំណំ។ មូលហេតុដែល ជំរុញឲ្យបុរសជាឪពុកខឹង និងប្រើហិង្សាដូចនេះព្រោះតែ ក្មេងស្រីរងគ្រោះខាងលើបាននាំប្អួនប្រុសតូចម្នាក់ចេញពីផ្ទះមកទិញនំញ៉ាំនៅផ្សាទំនើបដោយមិនបានប្រាប់អ្នកនៅផ្ទះទាល់តែសោះ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងស្រុក Shuyang ​ ខេត្ត Jiangsu ប្រទេសចិន។ មនុស្សជាច្រើនបានរត់ទៅឃាត់បុរសនោះឲ្យបញ្ឈប់សកម្មភាពហិង្សា តែបុរសនោះហាក់មិនចង់ឈប់ទាល់តែសោះ។ ក្រោយកើតហេតុនេះ ក្មេងស្រីតូចរងគ្រោះបានដើរយួជើងមួយចំហៀង និងមានរបួសជាច្រើនកន្លែងទៀតលើរាងកាយ។ អ្នកប្រើប្រាស់ បណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់បុរសជាឪពុកនោះថា មិនចេះគ្រប់គ្រងកំហឹង របស់ខ្លួន វាពិតហើយថាកូនស្រីនោះមានកំហុស តែគាត់មិនគួរវាយនាងខ្លាំងដូចនេះទេ៕

ដោយ៖ ភក្តី

ប្រភព៖shanghaiist

COMMENTS