មិនបាច់ប្រើថ្នាំក្អកទៀតទេ! ប្រើវិធីធម្មជាតិនេះជំនួសវិញមានប្រសិទ្ធិភាពជាង

អាកាសធាតុប្រែប្រួល និងមានភ្លៀងធ្លាក់ជោគជាំ អាចធ្វើឲ្យលោកអ្នកប្រឈមនឹងបញ្ហាផ្តាសាយ ក្អក និងមានស្លេសជាញឹកញាប់។ ថ្វិតតែបញ្ហានេះមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមែន តែវាបានផ្តល់ជាការរំខាន ខាតពេលវេលា គេងមិនបានលក់ស្រួល ហើយបើលោកអ្នកប្រើថ្នាំពេទ្យច្រើន ឬញឹកញាប់វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។ ដើម្បីរក្សាសុខភាពអត្ថបទនេះនឹងណែនាំលោកអ្នកពីវិធីធម្មជាតិមួយប្រភេទដែលអាចជួយបំបាត់បញ្ហាក្អក និងមានស្លេសបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីអនុវត្តវិធីនេះ លោកអ្នកត្រូវការ៖

+ ទឹកឃ្មុំ

+ ប្រេងដូង

+ ម្សៅអង្ករ ១ ស្លាបព្រាកាហ្វេ

+ កូនកន្សែងមួយ

លាយម្សៅជាមួយទឹកឃ្មុំ និងប្រេងដូងក្នុងបរិមាណសមល្មម (លាយឲ្យវាខាប់ល្មម) ហើយដាក់ល្បាយនេះលើកូនកន្សែង និងយកវាមកដាក់នៅលើទ្រូង ហើយយកបង់ស្អិតមកបិទឲ្យជាប់។ បើជាមនុស្សពេញវ័យ សូមទុកកន្សែងនេះពេញមួយយប់ ហើយបើជាកុមារទុកវាត្រឹមតែ​ ៣ ម៉ោងបានហើយ៕

សេម
ខ្មែរណូត
ប្រភព៖ healthyworldrecipes

 

COMMENTS