រកឃើញវត្ថុបុរាណនឹកស្មានមិនដល់ បន្ទាប់ពីកប់ក្នុងដីអស់រយៈពេលជាង៥០០ឆ្នាំ

ឆ្កែចចកដែលជាទីសក្ការៈបូជា និងត្រូវបានគេកប់ក្នុងដីអស់រយៈពេលប្រមាណជា ៥០០ ឆ្នាំ មកហើយនោះ ត្រូវបានគេរកឃើញនៅក្នុងក្រោមប្រាសាទមួយនៅក្នុងទីក្រុងម៉ិចស៊ិចកូ។ មុន នឹងកប់សត្វឆ្កែចចកនេះទៅក្នុងដី សត្វដែលជាទីសក្ការៈនេះ ត្រូវបានគេតុបតែងលម្អរ ដោយមាសសន្លឹកនៅជុំវិញដងខ្លួន។​ហើយចំពោះខ្សែរដែលពាក់នឹងករបស់សត្វនេះ ត្រូវបានគេធ្វើពី របស់មានតម្លៃផងដែរ។ ក្នុងការតែងលម្អគេបានយកសំបកសត្វសមុទ្រដែលមានតម្លៃជាច្រើន មកបំពាក់លើរាងកាយសត្វនេះផងដែរ។ មាសដែលគេបានរកឃើញនោះ ត្រូចបានគេអះអាង ថាជាមាសសុទ្ធនឹងមានទឹកល្អថែមទៀតផង។ បើតាមអ្នកបុរាណវិទូបានឲ្យដឹងថា សត្វឆ្កែចចកនេះបានក្លាយជាទីសក្ការៈព្រោះតែកាលពីជំនាន់សង្គ្រាម សត្វឆ្កែនេះបានជួយនាំផ្លូវ ក្រុមអ្នកចម្បាំងដែលវង្វេងផ្លូវ រហូតធ្វើឲ្យពួករួចផុតពីសេចក្តីស្លាប់ និងទទួលបានជ័យជំនេះ លើក្រុមសត្រូវ។ បើតាមសិក្សាបានរកឃើញថា ឆ្កែចចកនេះបានស្លាប់នៅពេលវាមានអាយុត្រឹមតែ ៨ ខែប៉ុណ្ណោះ។ ក្រុមអ្នកបុរាណវិទូជាច្រើននាក់ជុំវិញពិភពលោក បានចាប់អារម្មណ៍ និងចង់សិក្សាលើករណីមួយនេះយ៉ាងខ្លាំង៕

ភក្តី

ប្រភព៖ mirror

COMMENTS