បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជិះរថយន្តមកបាញ់រះមុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារពត៌មានជិត១០គ្រាប់ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជិះរថយន្ត Lexus 300 ពាក់ស្លាកលេខ​ ព្រះសីហនុ 2A-5981 ដកកាំភ្លើងបាញ់រះជិត១០គ្រាប់នៅចំណុចមុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារពត៌មាន (សសសក) បង្ករអោយមានការភ្ញាក់ផ្ងោះលកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្ត្រីអាវុធហត្ថបានអោយដឹងថា ករណីនេះមិនដឹងថាដោយសារមូលហេតុអ្វីនោះទេ នៅពេលកើតហេតុស្រាប់តែគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជិះរថយន្ត Lexus 300 មកដល់ត្រង់ចំណុចផ្លូវលេខ៥៥ កែងផ្លូវ២៤២ មុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាតែម្តង ស្ថិតនៅទល់មុខក្លឹបកំសាន្ត៥៥៕

COMMENTS