អស្ចារ្យមែន! នាត្រីមាសទី2 នេះក្រុមហ៊ុន Samsung នឹងរកចំណូលបានច្រើនជាងក្រុមហ៊ុន Apple ទៀត

ដូចគ្នាទៅនឹងក្រុមហ៊ុន LG ដែរ។ នាពេលថ្មីៗនេះក្រុមហ៊ុន Samsung បានប្រកាសទាក់ទងទៅនឹងចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទី2 ឆ្នាំ2017 នេះ។ ស្របពេលជាមួយគ្នានេះដែរ អ្នកវិភាគបានទាយថា ក្រុមហ៊ុន Samsung នឹងរកប្រាក់ចំណូលបាន 51ពាន់លានដុល្លារ និង 12.1ពាន់លានដុល្លារគឺជាប្រាក់ចំណេញ។ ដោយឡែក បើយើងប្រៀធៀបទៅនឹងឆ្នាំមុន នេះគឺជាការកើនឡើង 17.79%។

គួរបញ្ជាក់ផងដែរថា ប្រសិនបើក្រុមហ៊ុន Samsung នៅតែរក្សាតួលេខនេះ នោះបានន័យថាសម្រាប់ត្រីមាសទី2 Samsung នឹងក្លាយទៅជាក្រុមហ៊ុនដែលទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ មួយវិញទៀត វាក៏អាចជាលើកទីមួយដែរ ដែលក្រុមហ៊ុន Samsung បានទទួលចំណូលច្រើនជាងក្រុមហ៊ុន Apple ដែលរំពឹងថា នឹងទទួលបានប្រាក់ចំណេញប្រមាណជា 10.6ពាន់លានដុល្លារ ក្នុងត្រីមាសទី2 នេះ។

សម្រាប់មូលហេតុចម្បងនៃការទទួលបានលទ្ធផលដ៏អស្ចារ្យបែបនេះ គឺព្រោះតែក្រុមហ៊ុន Samsung បានទទួលជោគជ័យជាខ្លាំងលើកំពូលស្មាតហ្វូន Galaxy S8 បន្ទាប់ពីទទួលបានការលក់ចេញរហូតដល់ទៅជាង 10លានគ្រឿងត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ។ រីឯមូលហេតុទី2 វិញគឺបណ្ដាលមកពីតម្រូវការខ្ពស់ និងតម្លៃខ្ពស់នៃបន្ទះឈីបរបស់ខ្លួន ដែលក្រុមហ៊ុន Samsung បានរកចំណូលជាច្រើននាត្រីមាសទី2 ឆ្នាំនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ បន្ទះឈីបរបស់ក្រុមហ៊ុនអាចរកចំណូលបានរហូតដល់ទៅ 15.1ពាន់លានដុល្លារ និង 6ពាន់លានដុល្លារគឺជាប្រាក់ចំណេញ។

Fu

ខ្មែរណូត

ប្រភព៖ androidauthority

COMMENTS