ទូរស័ព្ទ Nokia 3310 នេះមានតម្លៃរហូតដល់ទៅ $2,500 ចង់ដឹងថាវាមានអ្វីពិសេសអត់?

មនុស្សមួយចំនួនបានជ្រើសយកការទិញកាសែតដើម្បីចងចាំនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ប៉ុន្ដែមនុស្សមួយចំនួនផ្សេងទៀត បែរជាទៅទិញទូរស័ព្ទរបស់ក្រុមហ៊ុន Nokia ទៅវិញ។ បើយោងតាមគេហទំព័របច្ចេកវិទ្យាដ៏ល្បីល្បាញមួយដែលមានឈ្មោះថា TechCrunch បានលើកឡើងថា ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសរុស្ស៊ីមួយ បានបង្កើតនូវម៉ូដែល Nokia 3310 ថ្មីមួយដែលមានបង្កប់ដោយ មាស និងមានឆ្លាក់រូបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីលោក Vladimir Putin នៅផ្នែកខាងក្រោយ។ ដោយឡែក ទូរស័ព្ទនេះត្រូវបានផលិតឡើងដើម្បីរំលឹកដល់ជំនួបរវាងមេដឹកនាំកំពូលទាំងពីរនេះនៅឯ G-20 Summit ក្នុងទីក្រុងHamburg។

គួរបញ្ជាក់ផងដែរថា ប៊ូតុងកណ្ដាលនៃម៉ូដែលនេះគឺមានបំពាក់ដោយ Logo របស់ G-20 Summit ស្របពេលជាមួយនឹងតួទូរស័ព្ទទាំងមូលនេះគឺស្រោបដោយសារធាតុទីតាញ៉ូម។ លើសពីនេះទៅទៀត ទិន្នន័យ និងទីតាំងរបស់ Summit គឺបានបញ្ចូលនៅផ្នែកខាងក្រោយ។ ប៉ុន្ដែសម្រាប់តម្លៃវិញគឺថ្លៃកប់តែម្ដង រហូតដល់ទៅ $2,500។

ទោះជាយ៉ាងណា ម៉ូដែលមួយនេះអាចនឹងមានតម្លៃថ្លៃបន្ដិចមែន តែវាគឺជាការរំលឹកនូវអនុស្សាវរីយ៍រវាងមនុស្សកំពូល និងថ្នាក់ដឹកនាំកំពូលទាំងពីរនាក់នេះ ដែលជាហេតុនាំឲ្យវាមានតម្លៃថ្លៃ។

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS