ត្រឹមរយៈពេល២ខែដំបូងនៃដើមឆ្នាំ ២០១៨ នេះ GANZBERG រកឃើញអ្នកឈ្នះរង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យពីស្រាបៀរ GANZBERG ចំនួន ២១០គូ ដែលបានជ្រើសរើសស្រាបៀរ GANZBERG សំរាប់ពិធីមង្គលការ

រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានផ្តល់សំណាងជូនដល់អតិថិជនរបស់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសរុបជាទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិកឯណោះ។ នាយប់ថ្ងៃទី​០៨ មិនា ឆ្នាំ២០១៨នេះផងដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំកម្មវិធីប្រគុំតន្ត្រី នៅស្ថានីទូរទស្សន៏ ហង្សមាស ក៏ដូចជាធ្វើការចាប់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនដែលបានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវកិត្តយសរបស់ខ្លួន។

ក្នុងដំណើរការការចាប់រង្វាន់អាពាហ៌ពិពាហ៌អស្ចារ្យនេះក៏បានរកឃើញអ្នកឈ្នះរង្វាន់ ៖
– រថយន្តចំនួន 2គ្រឿង
– ដំណើរកំសាន្តទៅកាន់ អ៊ឺរ៉ុប ចំនួន 2គូ
– ទឹកប្រាក់ 10,000$ ចំនួន 6គូ
– នឹងរង្វាន់ 1,000$ ចំនួន 200 គូ
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារឯណោះ៕